BREAKING NEWS
Search

ព្រឹត្តិការណ៍ AFF Suzuki Cup លើក​ទៅ​ឆ្នាំ​២០២១

ព្រឹត្តិការណ៍​AFFSuzukiCup​ ដែល​តែងតែ​ធ្វើ​នៅ​រៀងរាល់​ឆ្នាំ​នោះ សម្រាប់​ឆ្នាំ​២០២០​នេះ ត្រូវ​បាន​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១ ​ដោយសារតែ​ការ​រាតត្បាត ​នៃ​មេរោគ​កូ​វីដ-១៩​។

កាលពី​រសៀល​ថ្ងៃទី​២៧ ​ខែ​កក្កដា កិច្ចប្រជុំ​តាម​អន​ឡាញ​ នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះអាសន្ន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​(AFF) ​ត្រូវបាន​រៀបចំឡើង​ ក្រោម​អធិបតីភាព​ លោក​ឧត្ដម​សេនីយ៍ ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF)​។

កិច្ចប្រជុំ​នេះ ធ្វើឡើង​គឺ​ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់​ និង​ហានិភ័យ​ទូទៅ​ពី​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ-​១៩​ មុន​ពេល​ព្រឹត្តិការណ៍ ដែល​មិន​អាច​ទាយ​ទុក​បាន​ជាមុន។ អ្នកចូលរួម​ដើម្បី​កំណត់​ការវិវឌ្ឍន៍​ជំងឺ នៅតែមាន​និន្នាការ​ស្មុគស្មាញ​នាពេលខាងមុខ។ ​បន្ទាប់ពី​ពិភាក្សា​គ្នា​ក្នុង​គោលបំណង​ធានា​សុវត្ថិភាព​ព្រឹត្តិការណ៍​នេះ សមាជិក​បាន​ស្នើ​ពន្យារពេល​ពានរង្វាន់ AFF Cup ឆ្នាំ​២០២០ ទៅ​ឆ្នាំ​២០២១​។

ទោះ​យ៉ាង​ណា ក៏​គេ​បាន​គិត​ថា​ឆ្នាំ​២០២១​ គឺជា​ឆ្នាំ​ដែល​មាន​ការ​លំបាក​ខ្លាំង ដោយមាន​កាល​វិភាគ​ប្រកួត​អន្តរជាតិ​យ៉ាង​ក្រាស់ក្រែល ចាប់ពី​កម្រិត​ទ្វីប​រហូតដល់​អូឡាំពិក ការ​គណនា​ពេលវេលា​ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ AFF Cup​។

ការប្រជុំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បន្ទាប់​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះអាសន្ន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។​ តាម​គម្រោង​ការ​ចាប់​ពូ​ល សម្រាប់​ព្រឹត្តិការណ៍ AFF Cup 2020 ​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ខាងមុខនេះ​ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ថៃ​ត្រូវ​លើក​មក​ធ្វើ​នៅ​ប្រទេស​វៀតណាម​វិញ​ផងដែរ​។

សូម​បញ្ជាក់​ថា ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​(AFF Suzuki Cup 2020)​ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដល់ ថ្ងៃទី​៣១ ​ខែ​ធ្នូ បន្ទាប់ពី​បញ្ចប់​ការប្រកួត​នៅ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភពលោក (World Cup) ឆ្នាំ​២០២២៕
អត្ថបទ ៖ វិសិទ្ធ​

សូមចុចអាន ៖ ព្រឹត្តិការណ៍ជម្រុះworld cup ២០២០ កម្ពុជាត្រូវជួបអ៊ីរ៉ង់ នៅ​រាជធានី​ភ្នំពេញ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114