BREAKING NEWS
Search

អង្គភាពអ្នកនាំពាក្យ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យម

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យម(SME)» នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ ។

គួរបញ្ជាក់ថា គម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីដើមខែមេសា ក្នុងគោលបំណងផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព រួមមានផ្នែកកម្មន្តសាល និងសិប្បកម្ម។

មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់ ១០០លានដុល្លារ និងមានដៃគូសហការបញ្ចេញប្រាក់កម្ចី គឺគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ៣៣ ក្នុងនោះរួមមាន ធនាគារពាណិជ្ជចំនួន ២៣ ធនាគារឯកទេស ៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចំនួន៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២៕

ចុចអាន ៖ ឆ្មក់​ចូល​ភោជនីយដ្ឋាន​មួយ​ រកឃើញសាច់សត្វខ្ទីងទម្ងន់៧២គីឡូក្រាម