BREAKING NEWS
Search

ដាក់​បញ្ចូល​មេរៀន​សារធាតុ​ហាមឃាត់​ក្នុង​កីឡា​ នៅ​វគ្គ​បណ្ដុះបណ្ដាល សមត្ថភាព និង​បច្ចេកទេស​គ្រូ​បង្វឹក​កម្រិត​បឋម​

វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព បច្ចេកទេស និង​គ្រូ​បង្វឹក​កម្រិត​បឋម​ដល់​គ្រូៗ​គ្រប់​បណ្តា​សមាគម​-​ក្លិប​ មាន​រយៈពេល​៤​ថ្ងៃ​ នៅ​សាល​ប្រជុំ​នាយកដ្ឋាន​សិស្ស​ និស្សិត សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ដាក់​បញ្ចូល​មេរៀន ​ពិសេស​សម្រាប់​សិក្ខាកាម​ គឺ​សិក្សា​ពី​សារធាតុ​ហាមឃាត់​ក្នុង​កីឡា​ជា​លើក​ដំបូង​ឲ្យ​សម​ស្របតាម​ស្តង់ដារ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​កីឡា Sea Game ឆ្នាំ​២០២៣ ​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ។

លោក ម៉ិ​ល កាដូ អគ្គនាយករង​ នៃ​អគ្គ​នាយកដ្ឋាន​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​បាន​មាន​ប្រសាសន៍​ថា ក្រសួង និង​សហព័ន្ធ​ ដាក់​បញ្ចូល​មេរៀន​សិក្សា​ពី​សារធាតុ​ហាម​ឃាត​ក្នុង​កីឡា​ដល់​គ្រូបង្វឹក​កម្រិត​បឋម​ដល់​គ្រូៗ​គ្រប់​បណ្តា​សមាគម -​ក្លិប​ដើម្បី​ពង្រីក​ការយល់ដឹង​ខ្ពស់​ការប្រើប្រាស់​សារធាតុ​ទាំងនោះ យើង​ត្រូវ​ផ្តល់​ចំ ណេះ​ដឹង​សម្រាប់​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់ខ្ពស់​ទើប​ល្អប្រសើរ​។​

លោក​បាន​បន្តថា រាល់​ការ​ចេញ​ប្រកួត​លើ​ឆាក​ជាតិ និង​អន្តរជាតិ គណៈកម្មការ​ប្រកួត​ និង​គណៈកម្មការ ​សារធាតុ​ហាមឃាត់ ​ក្នុង​កីឡា​(​ដូ​ពឹង​)​តែងតែ​ត្រួតពិនិត្យ​ដល់​កីឡាករ​-​កីឡាការិនី ដែល​ទទួលបាន​មេដាយ​មាស ប្រាក់​ និង​សំរឹទ្ធ​ ទៅលើ​សំណាក​(​ទឹកនោម ​និង​ឈាម​) រក​សារធាតុ​ហាមឃាត់​ក្នុង​កីឡា​សម្រាប់​ពួកគេ​។ ការងារ​ប្រយុទ្ធ​ប្រឆាំង និង​ការប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រដាល់​គុន​ខ្មែរ​។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២០ លោក​ រាជ សូ​ផែន អគ្គលេខាធិការ​រង​សហព័ន្ធ បាន​បង្រៀន​មេរៀន​ពី​បទបញ្ជា​គ្រប់គ្រង​ការប្រកួត​ប្រដាល់​គុន​ខ្មែរ។​

សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​មាន​ចំនួន២៦​នាក់ និង​មាន​គ្រូ​ឧទ្ទេសនាម​ចំនួន​១០​រូប​ក្នុង​នោះ មាន​មន្ត្រី​ នៃ​អគ្គ​នាយកដ្ឋាន​កីឡា ដូចជា ​លោក ម៉ិ​ល កាដូ លោក អ៊ុក ឌី​រ៉ង់ លោក ធម្ម អង្គា​រ៉ា លោក ទុយ ប៊ុន​ឈឿន និង​ សហព័ន្ធ​ មាន លោក រាជ សូ​ផែន លោក មាស សុខ​គ្រី លោក អ៊ុន ខេមរិន្ទ និង លោក ឈិ​ត សារឹម​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ព្រឹត្តិការណ៍ aff suzuki cup លើក​ទៅ​ឆ្នាំ​២០២១



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114