BREAKING NEWS
Search

សញ្ញាបង្ហាញថា គូប្រជែងកំពុង​ធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ

ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិកសម័យទំនើបលើកដំបូងត្រូវបានប្រារព្ធឡើងនៅឆ្នាំ ១៨៩៦ អត្តពលិកម្នាក់ៗ បានខិតខំប្រឹងប្រែងដើម្បី“ រកឱ្យបានមេដាយមាស” ។  ពួកគេហ្វឹកហាត់ច្រើនម៉ោង រក្សាអាកប្បកិរិយាវិជ្ជមាននិងយកឈ្នះការភ័យខ្លាចក្នុងគោលបំណងដើម្បីសំរេចបាននូវភាពល្អបំផុតដែលមាន​ភស្តុតាង(មេដាយ)។

បែរមកវិស័យការងារ សញ្ញា​មួយចំនួនបង្ហាញថា ​អ្នកកំពុងបាក់ក្រោ​មការបន្លាចរបស់គូប្រជែងរួមមាន៖

១ អ្នកតាមដានគេគ្រប់ដង្ហើមចេញចូល

ការតាមដានជារឿងត្រឹមត្រូវ​ តែបើកភ្នែកមកតាមដានភ្លាម​បំភ្លេចចោលការងារខ្លួនជារឿងខុសឆ្គង ហើយ​យើងកំពុងត្រៀមក្នុងការ​ទទួលយកបរាជ័យ។

២ ចូលចិត្ត​លើកនិយាយអំពីភាពទន់ខ្សោយ​របស់គូប្រជែង

អ្នកតែងសប្បាយពេលឃើញគូប្រជែងមានកំហុស​ដូច្នេះអ្នកកំពុងភ័យខ្លាច​ហើយ​មើលរំលងចំណុចខ្លាំងរបស់គេ។

៣ អ្នកចង់ដឹងអំពីគ្រប់យ៉ាង​ក្នុងភាពស្ងប់ស្ងៀម​របស់គេ

សូម្បីតែ​ភាគីខាងណោះមិនមាន​អ្វីលេចចេញមកក៏អាចធ្វើឱ្យអ្នកសង្ស័យ​នៅមិនសុខទៅហើយ នេះជាការបរាជ័យ​មុនប្រយុទ្ធ​ដល់ទីបញ្ចប់។

៤ អ្នកចង់បានឱ្យដូចគ្រប់ទម្រង់ដែលគូប្រជែងកំពុងធ្វើ

គេកំពុងក្រឡុកធ្វើឱ្យយើងបាត់បង់ខ្លួនឯង​មិនស្គាល់ខ្លួនឯងជាអ្នកណា​ហើយ​កំពុង​រងសម្ពាធពីសកម្មភាពរបស់គេ។

ដំណោះស្រាយ៖

យកឈ្នះការភ័យខ្លាចគឺពិតជាទទួលបានជ័យជំនះបានពាក់កណ្តាល ចមណែកបរាជ័យ​ឬជោគជ័យក្នុងផ្លូវរបស់ខ្លួន​ជារឿងគួមោទនភាព។

កុំព្យាយាម​ធ្វើខ្លួដូចគេ​ហើយ​បញ្ឈប់គោលដៅពីមុន​កណ្តាលផ្លូវបត់ចង្កូតទៅតាមគេព្រោះយើងកំពុងត្រូវគេដឹកនាំហើយ។

ខំបំពេញតាមការរំពឹងទុករបស់ខ្លួនហើយ​អនុវត្តវិធីនៃការសម្រេចគោលដៅរបស់យើង ដោយកុំប្រៀបធៀប។ ការប្រកួតប្រជែងទៅក្នុងទស្សនវិស័យវិជ្ជាជីវៈ គឺ​ធ្វើលំហាត់ថ្មី​រៀនសហការគ្នា​និង​ស្វែងរក ចំណុចដែលគូប្រជែង​អាចបង្រៀនយើង ពុំមែនចំណុចខ្សោយ​ឬចម្លងតាមនោះទេ។

វិភាគ​ឱ្យបានស៊ីជម្រៅ ផ្តោតលើសកម្មភាពខ្លួនឯងមិនមែនមនុស្សដែលនៅជុំវិញឬគូប្រជែងឡើយ មានតែយើងប៉ុណ្ណោះ​ដេលអនុញ្ញាត្តិឱ្យពួកគេ​យកប្រៀបបានឬមិនបាន។

យកឈ្នះការភ័យខ្លាច

អាចយកឈ្នះចំណុចនេះបានតោងចេះទទួលស្គាល់ថា​ជោគជ័យ គឺការរស់នៅឬធ្វើអ្វីមួយ​ជាមួយគំនិតថ្លាត្រជាក់​គ្មាន​ការភិតភ័យ មិនថាលទ្ធផល​បែបណា​យើង​បានជោគជ័យព្រោះ​កំពុងរក្សា​គោលដៅ​និងភាពជាខ្លួនឯងបាន។

សរម្រាប់ក្រុមហ៊ុន ស្ថាប័ន ការចង់ឈ្នះ​អ្នកណាម្នាក់ហួសហេតុពេកជាសញ្ញានៃមហន្តរាយក្នុងអាជីព។ ហានិភ័យ នេះអាចបញ្ចប់បាន​ប្រសិនយើងចេះ យកឈ្នះការភ័យខ្លាចតាម​រយៈការផ្លាស់ប្តូរពីរិះគន់មកជារៀនសូត្រ ពីមើលស្រាលមកជាប្រុងប្រៀប ពីប្រៀបធៀបមកជា​មានភាពផ្ទាល់ខ្លួន។

Mr Tomorrow

ចុចអាន ៥ យ៉ាង​ដើម្បី​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត​​ក្នុង​ពេល​បច្ចុប្បន្ន​កាន់​តែ​ប្រសើរ

ចុចអាន តោះថៅកែៗ!សិក្សាអត្ថប្រយោជន៍នៃការធ្វើសមាធិនៅកន្លែងធ្វើការ