BREAKING NEWS
Search

លោក វ៉ា​ត់ ចំរើន ៖ ​ម្ចាស់ផ្ទះ SEA GAMES ២០២១​ វៀតណាម ​ដាក់​ប្រភេទ​កីឡា​អូឡាំពិក​ច្រើន​បំផុត​

លោក វ៉ា​ត់ ចំរើន ​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​SEAGAMES ២០២១​វៀតណាម បានរៀបចំ៣៦​ប្រភេទ​កីឡា ៤៥០​វិញ្ញាសា ដាក់​នូវ​បញ្ជី​ឈ្មោះ​ដំបូង​សម្រេច​ជា​ឯកតោភាគី និង​បានដាក់​មក​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ត្រួត​ពិនិត្យ​។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​SEA GAMES ២០២៣ (CAMSO C)បាន​ថ្លែង​បែបនេះ​នៅ​ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ត្រៀម​ចូលរួម​ព្រឹត្តិការប្រកួត​SEA GAMES លើក​ទី​៣១ ឆ្នាំ២០២១ នា​ប្រទេស​វៀតណាម។ ដែល​កិច្ចប្រជុំ​នេះ ​ស្ថិតក្រោម​អធិបតីភាព​ លោក​បណ្ឌិត​ ថោង ​ខុន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា SEA GAMES ២០២៣​ កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

លោក​ វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹង​ទៀតថា ការប្រកួត SEA GAMES លើក​ទី​៣១ ពិធី​បើក​ជា​ផ្លូវការ​ថ្ងៃទី ២១ ខែ​វិច្ឆិកា​ ដល់​២ ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង​ថ្ងៃ​បិទ​ កម្ពុជា ​នឹង​ទទួល​ទង់​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​។​

ការប្រកួត​ធ្វើ​នៅ​ទីក្រុង​ហាណូយ និង​ខេត្ត​មួយចំនួនទៀត នៅ​ជុំវិញ​ទីក្រុង ដែល​ម្ចាស់ផ្ទះ វៀតណាម​បានរៀបចំ​៣៦ ប្រ​ភេទ​កីឡា ៤៥០​វិញ្ញាសា ដាក់​នូវ​បញ្ជី​ឈ្មោះ​ដំបូង​សម្រេច​ជា​ឯកតោភាគី និង​បាន​ដាក់​មក​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ត្រួត​ពិនិត្យ​។ ​ដូចនេះ ស្នើ​ឲ្យ​សហព័ន្ធ​សំខាន់​ជាងគេ គឺ​កីឡាករ​-​កីឡាការិនី​ក្រៅប្រទេស​ស ហ​ព័ន្ធ​កីឡា​ជាតិ​នីមួយ ត្រូវ​ផ្តល់ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​នេះ​ជូន​ដល់​ពួកគាត់​។​

លោក​បាន​បន្តថា សម្រាប់​កម្ពុ​ជា​មាន៨​ប្រភេទ​កីឡា​មាន​សក្ដានុពល​ក្នុង​ការ​ឈានទៅ​ដណ្តើម​មេដាយ​រួមមាន ៖ ​តេ​ក្វាន់​ដូ ប៉េតង់ គុន​ខ្មែរ វាយ​កូន​បាល់ ប្រដាល់ សកល វ៉ូ​វី​ណា​ម សីដក់ និង​ចំបាប់​។

ជាមួយគ្នា​នោះ​ កិច្ចប្រជុំ​ ក៏បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នានា រៀបចំ​ក្រុម SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ក្រុម​ពិសេស ក្នុង​ស្មារតី​ឆ្ពោះទៅ SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ដើម្បី​លើកកម្ពស់​អាទិភាព​ឲ្យ​ទទួល​បាន​ជោគ ជ័យ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់ខ្លួន​៕
អត្ថបទ ៖ វិ​សិទ្ធ

សូមចុចអាន ៖ ដាក់​បញ្ចូល​មេរៀន​សារធាតុ​ហាមឃាត់​ក្នុង​កីឡា​ នៅ​វគ្គ​បណ្ដុះបណ្ដាល សមត្ថភាព និង​បច្ចេកទេស​គ្រូ​បង្វឹក​កម្រិត​បឋម​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114