BREAKING NEWS
Search

កម្មសិទ្ធិAssets អ្វីខ្លះ ដែលនឹងជួយ​បង្កើតលុយបន្ថែមឆាប់ក្លាយជាអ្នកមាន?

ការស្រវាទិញកម្មសិទ្ធិណាមួយ​មកជួយ​បង្កើតប្រាក់ចំណូល ជាផ្នែកសំខាន់នៃការកសាងទ្រព្យសម្បត្តិ គេនិយមហៅថា ការវិនិយោគលើទ្រព្យសម្បត្តិដែលបង្កើតប្រាក់ចរន្តលុយចូលបន្ថែម ឬ ការរកលុយពេលយើងកំពុងគេង។

ផ្នត់គំនិតនោះជាមធ្យោបាយដ៏ល្អមួយ ដើម្បីការពារខ្លួនយើង​នៅពេលលែងមាន​កម្លាំង​រកលុយ ឬ​លុយហូរចេញទៅចំណាយច្រើនឡើងៗ ។

មហាសេដ្ឋីភាគច្រើន មានចំណេះ​ខាង​​ហិរញ្ញវត្ថុផ្ទាល់ខ្លួនដែល​គេ​តែង​ធ្វើការ​វិនិយោគលើទ្រព្យសម្បត្តិថ្មី(កម្មសិទ្ធិAssets )ដែលបង្កើតបានប្រាក់ចំណូល។
ចាប់ផ្តើមដំបូង អ្នកមាន​ទាំងឡាយតែងយល់អំពីការ​ចាំបាច់​ត្រូវតែធ្វើជាម្ចាស់នៃការផលិតទ្រព្យសម្បត្តិមិនមែន​ចាយវាយទេ។

ទាំងនេះគឺជាកម្មសិទ្ធិដែលជួយដាក់ប្រាក់យើង​ឱ្យដំណើរការវិល និងបង្កើតប្រាក់ចំណូលអកម្មច្រើនជាងឡើងៗបាន៖

១. ភាគហ៊ុនដែលបង់ភាគលាភ
ដោយគ្មានការសង្ស័យទ្រព្យសម្បត្តិដែលផលិតប្រាក់ចំណូលដែលមានប្រជាប្រិយបំផុតគឺវិនិយោគជាមួយហ៊ុនដែលមាន​មនុស្សចូលរួមច្រើន។ ជំរើសមួយចំនួននៅកម្ពុជាយើង​មាន​ដូចជា ចូលជាមួយ​ភាគហ៊ុនបុគ្គល យក​ភាគលាភឬវិនិយោគលើភាគហ៊ុននៃអាជីវកម្មនានា។

២ ទ្រព្យសម្បត្តិសម្រាប់ជួល
មនុស្សជាច្រើនមានបាន​ តាមរយៈការកាន់កាប់អចលនៈទ្រព្យ​សម្រាប់ជួល បានលុយប្រចាំ និងលក់យកចំណេញចុះឡើង។ ទោះមើលទៅ​មិនមែនជាច្រកចេញងាយស្រួលសម្រាប់គ្រប់គ្នា ដោយមានហានិភ័យជាច្រើនដែលពាក់ព័ន្ធប៉ុន្តែអចលនទ្រព្យផ្តល់ផលចំណេញច្រើនសម្រាប់​សាកល្បងប្រឈមហានីភ័យដែរ។

៣ អាជីវកម្មតូចៗច្រើនមុខ

មុខរបរច្រើន​ដែលវិនិយោគមិនច្រើន ហើយ​មានអ្នកធ្វើជំនួសយើង​ក៏​ល្អសម្រាប់បង្កើន​សាច់ប្រាក់ចូលតិចៗ តែ​យ៉ាងឆាប់រហ័សពីព្រោះច្រើនកន្លែង ហើយមិនចាំបាច់លោតកាត់ក្រដាសស្នាមធនាគារនោះទេ។

សូមចាំថា ទ្រព្យសម្បត្តិដែលបានមកត្រូវ​តែ​ជាចរន្តនៃបង្កើតប្រាក់ចំណូលដែលយើងមិនចាំបាច់​​នៅទីនោះ នោះទើបអាចក្លាយជាអ្នកមាន​បាន។ ឧទាហរណ៍ ប្រសិន​អ្នកមាន​ប្រាក់ខែ​៥ពាន់ដុល្លារ​ ហើយត្រូវបំពេញការងារ​ រាល់ថ្ងៃ គឺមិនអាចរាប់ថាជាកម្មសិទ្ធិបង្កើនទ្រព្យបានទេព្រោះពេលដែលយើងឈឺអស់លទ្ធភាពទៅធ្វើការ យើងនឹង​លែងមានចំណូលនោះ។ ប៉ុន្តែ asset មាន​ន័យខុសពីនេះ។ យើង​អាចទិញអាផាតមិន ផ្ទះល្វែង ផ្ទះលំហែរវិស្សមកាល និងផ្តល់សេវាកម្មផ្សេងៗដើម្បីរកលុយបន្ថែម​និងទៀងទាត់ ។

 

ដោយ សុភា

ប្រភព investedwallet

ចុចអាន ចំណេះដឹងអំពីលុយដែលមិនត្រូវរំលង

ចុចអាន ល្វីងមុខ​នឹងការងារ​លំ​បាក? kptជួយបាន!