BREAKING NEWS
Search

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ ចែ​កដប​ទឹក​ជូន​អត្ត​ព​លិ​ក ដើម្បី​ទប់ស្កាត់​មេរោគ​កូវីដ-១៩

លោក ​អ៊ូ រតនា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​តំណាង​ឲ្យ ​លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ចែក​ដប​ទឹក​ជូន​កីឡាករ​-​កីឡា​ការី​ជម្រើស​ជាតិ និង​ថ្នាល​ក្នុងការ​ចាត់វិធានការ​អនាម័យ​កន្លែង​ហ្វឹកហាត់ ដើម្បី​ទប់ស្កាត់​មេរោគ​COVID-19 នៅ​សាល​ហ្វឹកហាត់​សហព័ន្ធ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ត្រៀម​ដំណើរ​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ។

លោក អ៊ូ រតនា បាន​មានប្រសាសន៍ថា យើង​ត្រូវ​ចាត់​វិធាន​ខ្ដ​ស់​និង​ប្រយ័ត្ន​ខ្ពស់ ព្រមទាំង​ការ​អនាម័យ​កន្លែង​ហ្វឹកហាត់ ដើម្បី​ទប់ស្កាត់​មេរោគ COVID-19 គឺ​មិន​ត្រូវ​ឲ្យ​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ ​និង​ថ្នាល ប្រើប្រាស់​ឧបករណ៍​សម្រាប់​ទទួល​ទាន​រួមគ្នា​ឡើយ​។​

ការប្រកួត​មិនត្រូវ​ឲ្យ​មាន​ចំនួន​កីឡាករ​-​កីឡា​ការិនី និង​មន្ត្រី​លើស​ពី​១០០​នាក់​ឡើយ មានន័យថា ការ​ប្រកួត​តម្រូវ​ឲ្យ​មានតែ​កីឡាករ​-​កីឡា​ការិនី និង​មន្ត្រី​បច្ចេកទេស​តែប៉ុណ្ណោះ ទោះបី​មាន​កីឡាករ​-​កីឡា​ការិនី នី​ង​មន្ត្រី​មិន​គ្រប់​១០០​នាក់ ​ក៏​មិន​អនុញ្ញាត​ទស្សនិកជន​ចូល​ទស្សនាការ​ប្រកួត​ឡើយ​។

លោក​បាន​បន្តថា ត្រូវមាន​វិន័យ​ក្នុង​ការ​អនុវត្ត​គម្លាត​ការប្រកួត និង​គម្លាត​បុគ្គល មិន​ត្រូវ​ចាប់ដៃ​ និង​ឱប​រឹត​គ្នា​កន្លែង​ហាត់ និង​ប្រកួត។ ដូច្នេះ​មុន​ពេល​ចូល​ហាត់​យើង​ត្រូវការ​ត្រួតពិនិត្យ និង​ថែទាំ​សុខ​ភាព​ត្រឹមត្រូវ ហើយ​ម៉ឺងម៉ាត់​ជាប្រចាំ​តាម​ការ​ណែនាំ​ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​៕
​អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ លោក វ៉ា​ត់ ចំរើន ៖ ​ម្ចាស់ផ្ទះ sea games ២០២១​ វៀតណាម ​ដាក់​ប្រភេទ​កីឡា​អូឡាំពិក​ច្រើន​បំផុត​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114