BREAKING NEWS
Search

ទុកចោលរឿងណាយើង​មិនអាចគ្រប់គ្រងបានងាកមកធ្វើជាម្ចាស់លើអ្វីដែលអាចគ្រប់គ្រងបាន

ជីវិតអាចមិនមានភាពស្មុគស្មាញណាស់ណាទេ​ប្រសិនយើងមិនបន្ថែមភាពស្មុគឱ្យវា។ ទោះបីជាយើងភាគច្រើនមានអ្វីៗត្រូវគ្រប់គ្រងនិងដោះស្រាយជានិច្ច តែតាមការពិត មានរឿងមួយចំនួនដែលយើងពិតជាអាចគ្រប់គ្រងបាន។

ចាប់ផ្តើមផ្លាស់ប្តូរជីវិតនិងរៀនពីរបៀបធ្វើជាម្ចាស់លើខ្លួនឯងកំណត់សុភមង្គលនិងជោគជ័យ ជាមួយ​ទំលាប់សាមញ្ញ ៗ និងទៀងត្រង់ ឬធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមាន​ម្តងបន្តិចៗ។

ទុកចោលរឿងទាំងអស់ដែលយើង​មិនអាចគ្រប់គ្រងបាន ហើយចាប់ផ្តើមប្រើពេលវេលាធ្វើជាម្ចាស់លើអ្វីដែលយើងម្នាក់ៗ​តាមពិត អាចគ្រប់គ្រងបានដែលនាំយើងទៅរក ជីវិតរស់នៅល្អបំផុតមួយ

១ ដង្ហើមនីមួយៗនាំមកនូវភាពធូរស្រាល​ប្រសិនយើងផ្តោត
មនុស្សភាគច្រើនមិនគិតអំពីសង្វាក់ដង្ហើមខ្លួនទេទោះបីដឹងថា​មាន​សារៈសំខាន់ណាស់ប៉ុន្តែមិនផ្តោតអារម្មណ៍។ តើយើងអាចមានអារម្មណ៍ថាទ្រូងរីកធំទេនៅពេលដែលកំណត់ចំណាំការស្រូបខ្យល់ចូលនិងមានសភាពទន់នៅពេលពន្លែងដង្ហើមចេញវិញ?

ការដកដង្ហើមជ្រៅ ៗ ហើយកុំផ្តោតលើស្ថានភាពដែលគួរឱ្យរន្ធត់នានា ប៉ុន្ដែត្រូវចេះដកដង្ហើមផ្តោតអារម្មណ៍ រាប់“ មួយ” នៅពេលដក“ ពីរ” ពេលចូល។ នៅពេលដែលរាប់ដល់ ១០ សូមចាប់ផ្តើមសារឡើងវិញម្តងទៀត។ គ្រប់គ្នា​ចាប់ផ្តើមមានអារម្មណ៍ធូរស្រាលវិញបាន​ភ្លាមៗ។

២ និយាយជាមួយខ្លួនឯង
យើងទាំងអស់គ្នាមានសម្លេងនៅក្នុងក្បាលរបស់យើង។ សំលេងនោះច្រើនតែមានសារៈសំខាន់ហើយឈានទៅបង្កើតសុភមង្គលនិងភាពជោគជ័យក្នុងផ្លូវចិត្ត​របស់យើង។ ប្រសិនបើអាចរៀនស្គាល់ សំលេងខាងក្នុងហើយប្រើវាមកលើកទឹកចិត្ត អត់ទោសឱ្យ​អាកប្បកិរិយារបស់យើង ជិវិតនឹងចាប់ផ្តើមផ្លាស់ប្តូរ។ ព្យាយាមនិយាយជាមួយខ្លួនដោយមេត្តាធម៌។ ឧទាហរណ៍ជំនួសឱ្យការប្រាប់ខ្លួនឯងថា មិញនេះ​ធ្វើរឿងយ៉ាប់ ចូរ​និយាយថា​យើង​សក្តិសមនឹង​បានការ​ស្រឡាញ់ លើកទោស និងយកចិត្តទុកដាក់សារជាថ្មី ឬមិនអីទេក្នុងការធ្វើខុស – យើងទាំងអស់គ្នាធ្វើឡើងវិញ​បាន​ជិវិតជារបស់យើង!

៣  ការដឹងគុណជីវិត​
ប្រសិនបើអ្នកណាម្នាក់​អាចអនុវត្តការដឹងគុណជារៀងរាល់ថ្ងៃ សុភមង្គលនិងផលិតភាពរបស់គេនឹងកើនឡើងជាងបុគ្គលអវិជ្ជមាន​។ ពិសោធន៍នៃការដឹងគុណ និងស្កប់ស្កល់តែងបង្កើត​សុខុមាលភាពក្នុងជីវិតប្រចាំថ្ងៃ។ ការបណ្ដុះការដឹងគុណក្នុងចិត្ត ជំរុញយើងឱ្យផ្តោតលើក្តីសង្ឃឹមលើអំពើល្អ រក្សាទំនាក់ទំនង​ បំផុសគំនិតសុទិដ្ឋិនិយម ផ្តល់ឱ្យយើងនូវភាពក្លាហាននិងភាពធន់ដើម្បីតស៊ូនៅចំពោះមុខការលំបាក មិនមើលឃើញជីវិតអវិជ្ជមាន​ទេ។

៤ ភាសាកាយវិកា​
យោងទៅតាមចិត្តវិទូសង្គមអាមីខេឌូ មនុស្សយើង​អាចបង្ហាញពីថាមពលនិងទំនុកចិត្តដោយគ្រាន់តែផ្លាស់ប្តូររបៀបធ្វើកាយវិកា​ក្នុងសង្គមបាន។ មានន័យថា​បើយើងដើរដោយមានទំនុកចិត្ត​យើងនឹងមានទំនុកចិត្ត​ពិតមែន​។

បើយើង​ធ្វើមុខខឹងចិត្ត​យើងនឹងខឹងមែនទែនដែរ។ រើសយកកាយវិកាយ​ណាដែលចិត្ត​យើងធូរស្រាល។ មនុស្ស​ដែលធ្វើសកម្មភាព​គោរព និងវិជ្ជមាន ​ចិត្ត​គេពេញដោយសេចក្តីខុសពេញមួយ​ថ្ងៃ។

៥- សុខភាពផ្លូវចិត្តនិងរាងកាយ
ការធ្វើលំហាត់ប្រាណស្តាប់តន្ត្រី កម្សាន្តធម្មជាតិ បពិតជាអស្ចារ្យណាស់ហើយជាអ្វី​ដែលយើងអាចគ្រប់គ្រងបានដើម្បីនាំមកនូវសុភមង្គលដល់ជីវិត។ បំបាត់ការឈឺចាប់​កុំឱ្យបន្លាយលើសពីមួយថ្ងៃព្រោះ ការឈឺចាប់ នឹងចេញទៅប្រសិនយើងមិនស្វាគមន៍វា។ រៀនលើកលែង​ហើយ​បំភេ្លច។

របបអាហារមានរសជាតិឆ្ងាញ់ក៏ដោយអាហារឥតបានការគឺជាអវិជ្ជមានសុទ្ធដែល​ឆ្ងាញ់អណ្តាត​តែ​ធ្វើឱ្យខួរក្បាលនិងរាងកាយដំណើរការ​យឺតនិងសោកសៅ។ ការប្រើប្រាស់ស្ករច្រើន អំបិល ឬរស់ចាស់ពេក ពេកត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពអវិជ្ជមាន​ខាង​វេជ្ជសាស្ត្រគ្រប់ប្រភេទ (រួមទាំងរោគសញ្ញាមេតាប៉ូលីសនិងជំងឺសរសៃឈាមបេះដូង) មិននិយាយពីការផ្លាស់ប្តូរអារម្មណ៍ សម្ពាធ ដែលសម្លាប់ផលិតភាពទាំងនៅក្មេង​ខ្ចី។ លើសពីនេះទៀតអាហារកែច្នៃត្រូវបានបង្ហាញថា កាន់តែផ្តល់ផលវិបាកធ្ងន់ធ្ងរបង្កឱ្យមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺធាត់និងមហារីកសុដន់(ពិសេសអាហារសម្រន់ចល័តងាយៗយកតាមខ្លួន មានរសជាតិឆ្ងាញ់)។

៦ ការគេង
ការគេងមានសារសំខាន់សម្រាប់ការផ្តោតអារម្មណ៍ការងារនិងការអនុវត្តផ្សេងៗ ដែល​ធ្វើឱ្យចំណង់អាហាររបស់យើង​ស្ថិតនៅក្រោមការគ្រប់គ្រងនិងជាលទ្ធផលនៃសុខភាពវិជ្ជមានដទៃទៀត។ ត្រូវកំណត់ទម្លាប់ ត្រឹមម៉ោង ៩ យប់ហើយខ្ញុំភ្ញាក់ឡើងដើម្បីមើលព្រះអាទិត្យរះ។ មើលការរះឡើងនៃព្រះអាទិត្យគឺស្រស់ស្អាតណាស់ហើយមាន​តែមនុស្សវិជ្ជមានដែលឃើញគសម្រស់នេះ។ ប្រសិនបើខួរក្បាលមិនអាចស្ងប់ស្ងៀមបាននៅពេលដែលកំពុងដេកសូមប្រាប់ខ្លួនអ្នកថា “ខ្ញុំពិតជាមានមោទនភាពចំពោះការងារដែលខ្ញុំបានធ្វើនៅថ្ងៃនេះខ្ញុំនឹងទុកឱ្យខួរក្បាលនិងរាងកាយរបស់ខ្ញុំសម្រាក” ។

ដោយ សុភា

ប្រភព https://greatist.com/

ចុចអាន ហេតុផល ៥ យ៉ាងគួរឈប់ផ្ញើសុភមង្គលយើងលើមាត់អ្នកដទៃ

ចុចអាន វិធីសម្រុះសម្រួល ជីវិតគូស្រករដែលកន្លងមកធ្លាប់មាន​ថ្នាំងថ្នាក់