BREAKING NEWS
Search

ជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ណាខ្លះជាតម្រូវការអទិភាពលើទីផ្សារ​សម្រាប់ឆ្នាំ ២០២១

ម្ចាស់អាជីវកម្មឬអ្នកគ្រប់គ្រងនានា ​តែងតែស្វែងរកមនុស្សថ្មីណា ដែលមានជំនាញបច្ចេកវិទ្យាខ្ពស់ ដើម្បីបំពេញកន្លែងខ្វះខាតនៅក្នុងក្រុមហ៊ុនរបស់ពួកគេ ជាមួយនឹងសូហ្វវែរ និងឧបករណ៍បច្ចេកវិទ្យាដែលតែងតែរំកឹលទៅមុខនិងផ្លាស់ប្តូរឥតឈប់ឈរ។

តើជំនាញបច្ចេកវិទ្យាកំពូលអ្វី ដែលជាតម្រូវការអទិភាពនៅឆ្នាំក្រោយនេះ ? អានជាមុន ដើម្បីបង្កើនគុណវុឌ្ឍិចាំបាច់​ដើម្បីចាប់អាជីពថ្មីទាន់ពេលវេលា​។

ការ​វិនិយោគលើខ្លួនឯង​សម្រាប់អនាគតកាល និងពង្រីកទីផ្សារការងារ​កម្រៃ និងឱកាស​។ ទទួលការបណ្តុះបណ្តាលបច្ចេកវិទ្យាតាមអ៊ីនធឺណិតជាវិធីសាស្ត្រល្អ ព្រោះ​បុគ្គលិក​សំខាន់ៗ​នឹងត្រូវបានស្វែងរកដោយនិយោជក​ភាគច្រើនផ្អែកលើ​លក្ខណៈសម្បត្តិជំនាញបច្ចេកវិទ្យាក្នុងសម័យកាលឌីជីថល។

១ ភាពវៃឆ្លាតសិប្បនិម្មិតArtificial Intelligence (AI)
ភាពខុសគ្នារវាង AI និងការរៀនម៉ាស៊ីនគឺរៀនតាមរបៀបមួយដែលត្រូវបានគេចាត់ទុកថាវៃឆ្លាត ប្រើតក្កវិជ្ជានិងហេតុផលដើម្បីបង្កើតចម្លើយ។ ការរៀននឹង​ម៉ាស៊ីនទៅរួចនៅពេលយើងចូលក្នុងដំណើរការមូលដ្ឋានទិន្នន័យ ចំណែកAIអនុញ្ញាតឱ្យរកចម្លើយបានដោយខ្លួនឯង។

២ បច្ចេកវិទ្យា blockchain 

Blockchain គឺជាសំណ។ស្វែងរក​ទិន្នន័យទំនើប​ចុងក្រោយដែលមានសុវត្ថិភាពបំផុតនិងរក្សានូវទិន្នន័យល្អ។ វាក៏ជាបញ្ជីនៃកំណត់ត្រានៅក្នុងខ្សែសង្វាក់ដែលតំណនីមួយៗត្រូវបានអ៊ិនគ្រីបជាមួយកំណត់ពេលវេលានៃប្លុក មុននិងទិន្នន័យអាចប្រតិបត្តិការ។ មនុស្សភាគច្រើនទទួលស្គាល់និង​ចាប់ប្រើបច្ចេកវិទ្យាblockchain នៅលើលុយអនឡាញ​ Bitcoin ។

៣ ក្លោដនិងអាម៉ាហ្សូន Cloud and Amazon Web Services (AWS)
នេះជាសេវាកម្មពពក តាមអ៊ិនធរណេតដែលធំជាងគេបំផុតនៅលើពិភពលោកបច្ចុប្បន្នផ្តល់​ជូននូវសេវាកម្មពេញលេញជួយដល់អាជីវកម្មនិងក្រុមហ៊ុនបច្ចេកវិទ្យាធំតូចក្នុងការដោះស្រាយ នាយកដ្ឋាន​ធំៗ ចម្បងៗរបស់គេ រាប់ចាប់តាំងពីការធ្វើទីផ្សារ រហូតដល់នីតិវិធីគណនេយ្យ។

សេវាកម្មប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យពិភពលោកមួយនេះ នឹងរក្សាទុក ក៏ដូចជា​ធ្វើដំណើរការព័ត៌មានយ៉ាងរហ័សនិង​សុវត្ថិភាព។

៤ អាជីពខាងសន្តិសុខតាមអ៊ិនធឺរណែត Cybersecurity

ពួក Hacker តែងតែរិះរកវិធីថ្មីៗដើម្បីវាយប្រហារគេហទំព័រនានា កម្មវិធីអេប និងវេទិការបស់ក្រុមហ៊ុនទាំងពួង។ ជារឿងចាំបាច់ដែលយើងត្រូវមាន​ជំនាញមួយ​ជាការឆ្លើយតបចំពោះការវាយប្រហារទាំងនេះ

ដោយ សុភា

ប្រភពwoz-u

ចុចអាន សម្រង់សម្តីអស្ចារ្ស​ទាំង៦ ដែលធ្វើឱ្យយើងច្បាស់ពីបច្ចេកវិទ្យាជាងពីមុន

ចុចអាន តើអ្វីជាcloudក្នុងឧស្សហកម្មតិចណូឡូជី? សំខាន់អ្វីដែរចំពោះគ្រប់គ្នា?