BREAKING NEWS
Search

ក្រសួង​អប់រំ ​ចំណាយ​ថវិកា​លើ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ថ្នាល​ ១ ៨០០ ​លាន​រៀល ​ក្នុង​មួយ​ខែ​

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​អគ្គនាយកដ្ឋាន​កីឡា​ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍ក្នុង​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ត្រៀម​ចូលរួម​ព្រឹត្តិការ​ប្រកួត​SEA GAM ES លើក​ទី​៣១ ​ឆ្នាំ​២០២១​ នៅ​ប្រទេស​វៀតណាម​ថា ក្រសួង​អប់រំ ​បាន​ចំណាយ​ថវិកាជាតិ​ទៅលើ​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​ទាំង​២​ប្រភេទ​ ជិត​១៨០០​លាន​រៀល ​ក្នុង​មួយខែ ទាំង​អាហារ​ឧបត្ថម្ភ​ និង​ប្រាក់ខែ​។

លោក​បាន​បន្តថា សម្រាប់​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​ឈុត​ថ្នាល​មកពី​សហព័ន្ធ​កីឡា​ជាតិ​៣៥ មាន​ចំនួន ៩០០ លាន​រៀល​ ក្នុង​មួយ​ខែ។ ចំណែក​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ឈុត​ធំ ក៏​ជិត​៩០០​លាន​រៀល ​ក្នុង​មួយ​ខែ​ដែរ បូក​ទាំង​ក្រុម​ក្រុម​កីឡាករ​-​កីឡាការិនី​ជ​ម្រើស​ជាតិ​ជន​ពិការ​ថែម​ទៀត​គិត​តាម​របរ​ចាស់​។

លោក​អគ្គនាយក​បា​ន​បន្ថែម​ទៀត​ថា តាម​ការ​លើកឡើង​រប​ស់​អគ្គ​លេខាធិការ​ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ពី​រៀបចំ​ការប្រកួត​កម្រិត​អន្តរជាតិ​មុន​ចេញ​ប្រកួត​SEA GAMES លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​នោះ ក្រសួង​អប់រំ​ បាន​រៀបចំ​ការប្រកួត​រួចហើយ ដោយ​ធ្វើឡើង​កីឡា​៤​ប្រភេទ គឺ​ប្រដាល់​គុន​ខ្មែរ ការាត់តេ ល្បុក្កតោ និង​បាល់បោះ​៣​ទល់​៣៕
អត្ថបទ ៖ វិសិទ្ធ

សូមចុចអាន ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ ចែ​កដប​ទឹក​ជូន​អត្ត​ព​លិ​ក ដើម្បី​ទប់ស្កាត់​មេរោគ​កូវីដ-១៩




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114