BREAKING NEWS
Search

ឥឡូវនេះ​វ័យជំទង់ក៏អាចមាន​អាជីវកម្មខ្លួនឯងបានបើចេះយកប្រយោជន៍ពីInstagram

ការដឹងពីអាថ៌កំបាំងក្នុងការបង្កើតទីផ្សារ​នៅលើ Instagramនឹងនាំ​យើង​ឱ្យ​ក្លាយជាអ្នកពិគ្រោះយោបល់អំពី​បណ្តាញ​ Instagram បាន ហើយ​អតិថិជននឹងបង់ប្រាក់ឱ្យយើង​សម្រាប់ការបង្កើតចំណងជើង ការសរសេរទាក់ទាញ ការ​ចូលរួមឆ្លើយតបនឹងយោបល់ បង្កើតហ្វេន និងច្រើនទៀត។

យុវវ័យឬវ័យជំទង់ អាចរកប្រាក់ពីសេវាកម្មទាំងនោះ ដោយគិតអត្រាជាក់លាក់ក្នុងមួយម៉ោងឬដោយគម្រោង។ នេះគឺជាគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះសម្រាប់យុវវ័យ ក្នុងទីតាំងឌីជីថលខណៈដែលគ្រប់យ៉ាង​មាន​ត្រឹមស្មាតហ្វូនក៏គ្រប់គ្រាន់។

ដើម្បីក្លាយជាអ្នកប្រឹក្សាយោបល់តាមបណ្តាញសង្គម Instagram បាន សូមធ្វើជាម្ចាស់នៃជំនួញ​ក្នុងការបង្កើតការផ្សាយពាណិជ្ជកម្ម លើ Instagram ដែលអាចធ្វើអោយមនុស្សផ្លាស់ប្តូរចិត្តពីការ​មិនចាប់អារម្មណ៍មកជា​ការព្រម​ទិញ។

សាកល្បងវិធីខ្លួនឯងក្នុងការទទួលបានអតិថិជនដំបូងដោយធ្វើទីផ្សារឱ្យអាជីវកម្មនៅលើ Upwork និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត។