BREAKING NEWS
Search

ក្រសួង​អប់រំ​ ចំណាយ​ថវិកា​លើក​ក្រុម​ជ​ម្រើស​ជាតិ​ឈុត​ធំ និង​ថ្នាល​១៨០០​លាន​រៀល​ក្នុង​មួយខែ​

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ត្រៀម​ចូលរួម​ព្រឹ​តិ្ត​ការណ៍​ប្រកួត​SEA GAM ES លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម​ថា ក្រសួង​អប់រំ​បាន​ចំណាយ​ថវិកាជាតិ​ទៅលើ​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ទាំង​២​ប្រភេទ​ជិត​១៨០០​លាន​រៀល​ក្នុង​មួយខែ ទាំង​អាហារ​ឧបត្ថម្ភ​និង​ប្រាក់ខែ​។

លោក បាន​បន្តថា សម្រាប់​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ឈុត​ថ្នាល​មកពី​សហព័ន្ធ​កីឡា​ជាតិ​៣៥ មាន​ចំនួន ៩០០ លាន​រៀល​ក្នុង​មួយខែ ចំណែក​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ឈុត​ធំ ក៏​ជិត​៩០០​លាន​រៀល​ក្នុង​មួយខែ​ដែរ បូក​ទាំង​ក្រុម​ក្រុម​កីឡាករ​-​កីឡាការិនី​ជ​ម្រើ ស​ជាតិ​ជនពិការ​ថែមទៀត​គិត​តាម​របរ​ចាស់​។

លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ទៀត​ថា តាម​ការលើកឡើង​របស់​អគ្គ​លេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ពី​រៀបចំ​ការប្រកួត​កម្រិត​អន្តរជាតិ​មុន​ចេញ​ប្រកួត​SEA GAMES លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​នោះ ក្រសួង​អប់រំ​បានរៀបចំ​ការប្រកួត​រួចហើយ ដោយ​ធ្វើឡើង​កីឡា​៤​ប្រភេទ គឺ​ប្រដាល់​គុន​ខ្មែរ កា​រា​តេ ល្បុក្កតោ និង​បាល់បោះ​៣​ទល់​៣៕
វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114