BREAKING NEWS
Search

អ្នក​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​ផ្ទះ​សំណាញ់ ​ផ្តល់​ទិន្នផល​ខ្ពស់​ អាច​ដាំ​បាន​៦​ដង ​ក្នុង​មួយ​ឆ្នាំ

កណ្តាល ​៖ កសិករ​ដែល​ទម្លាប់​ដាំ​បន្លែ​សុវត្ថិភាព ​ឬ​បន្លែ​ធម្មជាតិ​ទៅតាម​ទីវាល​ បាន​ងាក​មក​ដាំ​ក្នុង​ផ្ទះ​សំណាញ់​ឃើញ​ថា ​ទទួល​បាន​ទិន្នផល​ខ្ពស់​, គុណភាព​ល្អ​ និង​អាច​ដាំ​បាន​៦​ដង ​ក្នុង​មួយ​ឆ្នាំ​ទៀត​ផង​។

លោក ប្រុស ជា​កសិករ​នៅ​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល ​បាន​មានប្រសាសន៍​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​ថា ពី​មុន​មក​ធ្លាប់តែ​ដាំ​បន្លែ​មាន​ស្ពៃ​តឿ ,​ដោយមាន​ទម្លាប់​ប្រើប្រាស់​គីមី​មិនបាន​ផល​ល្អ​ឡើយ​ ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង​។ ​ក្រោយមក ​រូបលោក​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ដាំ​បន្លែ​ដោយ​ការ​រៀបចំឡើង​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល ​ទើបបាន​កែប្រែ​ការ​ដាំ​បន្លែ​ចម្រុះ​នេះ​ ឬ​បន្លែ​ធម្មជាតិ​នៅ​ក្នុង​ផ្ទះ​សំណាញ់​វិញ​ លើ​ផ្ទៃដី​ក្បាល​២០​ម៉ែត្រ​,​បណ្ដោយ​៣០០​ម៉ែត្រ​ ដោយ​ការ​ដាំ​បន្លែ​សុវត្ថិភាព​តាម​ការ​បញ្ជាទិញ​ពី​ក្រុមហ៊ុន។ ​ក្នុង​នោះ​បន្លែ​ស្ពៃ​លក់​បាន ​៣ ៥០០​ រៀល ​ក្នុង​១​គីឡូក្រាម​និង​ខាត់ណា​បាន​ថ្លៃ​ ក្នុង​១​គីឡូក្រាម​ ៥ ០០០​ រៀល ​ដែល​ជា​តម្លៃ​ថេរ​មួយ​ ហើយក៏​ដាំ​បាន​៦​ដង​ដែរ​ក្នុង​១​ឆ្នាំ​។

លោក ប្រុស បន្តថា ​មុខរបរ​នេះ​ បាន​កែប្រែ​ជីវភាព​ក៏​ដោយសារតែ​ការ​បញ្ជាទិញ​ពី​ក្រុមហ៊ុន ​មិន​ចេះ​តែ​ដាំ​បន្លែ​តាមតែ​ការនឹកឃើញ​នោះឡើយ​។​

ការដាំ​បន្លែ​ធម្មជាតិ​មិន​ប្រើ​សារធាតុ​គីមី​ ដោយ​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល​ និង​បាន​ត្រួតពិនិត្យ​ពី​ឡា​ប៉ូ ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ប្រមូល​ទិញ​ថា​ ប្រាកដជា​គ្មាន​ជាតិពុល​ដែល​ក្រុមហ៊ុន​បញ្ជា​ទិញ​នោះ​ រួមទាំង​តម្លៃ​ថេរ និង​ទិន្នផល​បាន​ខ្ពស់​។​

ក្នុង​ការ​ដាំ​១​លើកៗ​ក្នុងផ្ទះ​សំណាញ់​ទទួល​បាន​ទិន្នផល​ចាប់ពី​៦០០​គីឡូក្រាម​ ទៅ​៨០០​គីឡូក្រាម​អាច​ឈាន​ដល់​បរិមាណ​១​តោន​ក៏​មាន​ដែរ​។ ​ដោយ​ក្នុង​១​ឆ្នាំៗ ​កសិករ​យើង​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ថែម​ទៀត​ផង​៕​
អត្ថបទ ៖ កញ្ញា វ៉ាត​

សូមចុចអាន ៖ ម្ចាស់​ចម្ការ​ក្រូច​វល្លិ ទុរេន និង​ផ្លែ​ប៊ឺ ក្នុង​ក្រុង​សែន​មនោ​រម្យ ​​១​ឆ្នាំ ​អាច​រក​ចំណូល​បាន​ពី​១ម៉ឺន ទៅ​ជិត​២ម៉ឺន​ដុល្លារ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114