BREAKING NEWS
Search

លោក តែម ម៉ឺន​ ៖ ​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ប្រដាល់​គុន​ខ្មែរ​ឆ្នើម​ជាច្រើន​ចូលរួម​ប្រកួត​កីឡា SEA GAMES លើក​ទី​៣១ និង​លើក​ទី​៣២

លោក​ឧត្ដមសេនីយ៍​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​មាន​ប្រសាសន៍​ថា សហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មាន​ជំនឿ​ជឿជាក់​ថា ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ យើង​អាចមាន​គ្រូបង្វឹក កីឡាករ កីឡាការិនី ល្អ​ឆ្នើម​ជាច្រើន​ចូលរួម​ប្រកួត​កីឡា​ទាំង​ជាតិ​អន្តរជាតិ ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន និង​ទទួល​បាន​លទ្ធផល​ល្អ​ទៀត​ផង​។

លោក​ប្រធាន​សហព័ន្ធ​បានលើកឡើង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​បិទ​វគ្គប​ណ្តុះបណ្តាល​សមត្ថភាព​បច្ចេកទេស​ និង​គ្រូបង្វឹក​កម្រិត​បឋម ដល់​គ្រូ​ប្រដាល់​គុន​ខ្មែរ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ ២០២០។

លោក​បាន​បន្តថា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​យកចិត្តទុកដាក់​ជា​សំខាន់​ដល់​ការពង្រឹង​ឡើង​វិញ អំពី​បច្ចេកទេស​ក្នុងការ​ហ្វឹកហាត់ និង​បង្ហា​ត់របស់​គ្រូបង្វឹក​យើង​នៅតាម​បណ្តា​សមាគម ក្លិប​កីឡា​ប្រដាល់​ទូទាំងប្រទេស តាមរយៈ​ នៃ​ការបើក​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​បំប៉ន និង​វគ្គ​ផ្សេងៗ​ទៀត​ជា​ប្រចាំ​ក្នុង​មួយឆ្នាំៗ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុងពេល​បច្ចុប្បន្ន និង​ដើម្បី​បង្កើន​សមត្ថភាព​ដល់​គ្រូ​បង្វឹក​ឲ្យ​ក្លាយជា​គ្រូបង្វឹក​មាន​សមត្ថភាព​គ្រប់គ្រាន់​តាម​ស្តង់ដារ។ ​ក្នុង​នោះ យក​ចំណេះដឹង​ទាំង​នេះ​ទៅ​បង្ហាត់​ដល់​កីឡាករ-​កីឡា​ការិនី​របស់​យើង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនច្បាប់ នោះ​ទើប​យើង​មាន​កីឡាករ​ដែលមាន​សក្ដានុពល​កម្រិត​ខ្ពស់ ត្រៀម​ក្នុង​ព្រឹត្តិការណ៍​កីឡា​SEA GAMES លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​ និង​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ក្រសួង​អប់រំ​ ចំណាយ​ថវិកា​លើក​ក្រុម​ជ​ម្រើស​ជាតិ​ឈុត​ធំ និង​ថ្នាល​១៨០០​លាន​រៀល​ក្នុង​មួយខែ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114