BREAKING NEWS
Search

អ្នករត់​ម៉ូតូ​កង់​បី ដាក់​ស្លាក​លក់​ជា​បណ្តើៗ ​ដោយសារ​គ្មាន​អ្នក​ជិះ​

ភ្នំពេញ ៖ បើសិនជា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ មកដល់​គល់ស្ពាន​អាកាស​ក្បាលថ្នល់​គឺ​ប្រាកដជា​បានឃើញ​មាន​ម៉ូតូ​កង់​បី​ ត្រូវបាន​ម្ចាស់​យកមក​ដាក់​បញ្ជរ​ល​ក់​យ៉ាង​ត្រៀបត្រា​។​

បើតាម​ការរៀបរាប់​ពី​ប្អូន​ប្រុស ធុន វិសាល ដែល​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា មូល​ហេតុដែល​ប្អូនប្រុស​យក​ម៉ូតូ​កង់​បី​មក​លក់​នេះ ដោយសារតែ​គ្មាន​ម៉ូយ​ជិះ​សោះ​។​ ដូច្នេះ​​មាន​តែ​ដាក់​បញ្ជរ​លក់ ​ប៉ុន្តែ​ដាក់លក់​ជិត​មួយ​សប្ដាហ៍​ហើយ​ពុំមាន​អ្នក​មក​សាកសួរ​តថ្លៃ​សោះ​។​

ប្អូនប្រុស​បន្តថា ​ពីដំបូង​ឡើយ ​ក្នុងអំឡុង​ដើមឆ្នាំ​២០១៨ ​​ប្អូន​រកប្រាក់​កម្រៃ​ពី​ការ​ដឹក​ម៉ូយ​សឹង​រក​ពេល​សម្រាក​គ្មាន​ ដែល​ក្នុង​មួយថ្ងៃ​អាច​រកបាន​មិន​ក្រោម​២០​ម៉ឺន​រៀលទេ​។ ​លុះដល់​មានការ​ភ្ញាក់ផ្អើល​ឆ្លង​ជំងឺ​កូ​វីដ-​១៩​ មក​ ក៏​ស្រាប់តែ​បាត់​ម៉ូយ​លែង​ហ៊ាន​ជិះ​រលីង ​ហើយ​រាល់ថ្ងៃនេះ​គឺ​សឹង​ថា​រកលុយ​ឲ្យ​ប្រពន្ធ​ទិញ​អង្ករ​ច្រក​ឆ្នាំង​សឹង​ពុំបាន​ផង​។ ​ដូច្នេះ​ជំងឺ​កូ​វីដ​-១៩​នេះ ​ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​នាំ​គ្នា​អង្គុយ​សម្លឹង​មើល​មុខ​គ្នា​ ព្រោះ​គ្មាន​លុយ​ចូល​ផ្ទះ​។​

ដោយឡែក ​ផ្នែក​ទីផ្សារ​លក់​ម៉ូតូ​កង់​បី​បាន​និយាយ​ថា ​ពីមុនមក ​ម៉ូតូ​កង់​បី ​លក់ដាច់​ណាស់​។ ​ទាំង​ការ​ទិញ​ផ្តាច់ ​និង​បង់​រំលោះ​។​ តែ​ក្នុង​ដើម​ឆ្នាំ​២០២០​ ខណៈ​មាន​កើត​ជំងឺ​កូ​វីដ​-១៩​មក​ ក៏​ស្រាប់តែ​គ្មាន​អ្នក​មក​ទិញទេ។ ​ម្នាក់ៗ​ចេះតែ​រអ៊ូ​ថា ​រត់​ដឹក​ម៉ូយ​មិនបាន​ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ពី​អ្នកដំណើរ​៕
អត្ថបទ ៖ ​ន​រា​

សូមចុចអាន ៖ អ្នកលក់​រទេះគោ ​កំពុង​ត្រូវប៉ាន់ ​ខណៈ​ប្រជាពលរដ្ឋ​ទិញ​ទៅ​ដាក់​លំអ​នៅ​តាម​សួន​ និង​បុរី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114