BREAKING NEWS
Search

វិធីសង្គ្រោះខ្លួនឯងពេលពើបប្រទះឆ្កែកាចឬឆ្កួតតាមផ្លូវ

ឆ្កែចិញ្ចឹម ជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ប៉ុន្តែឆ្កែវង្វេងឬឆ្កែឆ្កួតឬឆ្កែកាច បង្កគ្រោះថ្នាក់បំផុត។ ជាទូទៅ ពួកវាមិនខ្លាចមនុស្សទេ ​ហើយអាចខាំប្រហារគ្រប់ពេល បើមិនបានប្រយ័ត្ន។

កុំរត់ ហើយកុំព្យាយាមគប់វា

ប្រសិនបើឃើញឆ្កែកាចតាមផ្លូវ សូមកុំព្យាយាមរត់គេច ឬសូម្បីតែដើរឲ្យលឿនក៏ពុំចាំបាច់ធ្វើដែរ ហើយជំហានដែលគួរធ្វើគឺ៖

-រក្សាចម្ងាយឆ្ងាយពីវាដើម្បីសុវត្ថិភាព ហើយរង់ចាំឱ្យវាដើរចេញ។

-ដើរថយក្រោយយឺតៗ មើលប្រតិកម្មរបស់ឆ្កែ។ បើឆ្កែដើរតាម ចូរឈប់មួយកន្លែងសិន ប៉ុន្តែបើវាមិនដើតាម ពេលដើរបានឆ្ងាយបន្តិច សឹមដើរឲ្យលឿន។

-អាចប្រើវត្ថុដែលនៅជាប់ខ្លួនដូចជា កាបូប ឆ័ត្រ ស្បែកជើង ឬអាវ ដើម្បីបាំងរវាងខ្លួនអ្នកនិងឆ្កែ ដោយការធ្វើបែបនេះអាចធ្វើឲ្យវាដើរចេញ។

គួរធ្វើយ៉ាងណា បើជួបឆ្កែពេលកំពុងជិះកង់?

សត្វឆ្កែកាចមានប្រតិកម្មនឹងចលនា ហើយជារឿយៗពួកវាតែងតែឈ្លានពានទៅរកកង់ ម៉ូតូ ឡាន និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត។ ប្រសិនបើឆ្កែចាប់ផ្តើមដេញតាមខណៈអ្នកកំពុងតែជិះកង់ឬម៉ូតូ នោះគ្រាន់តែឈប់សិន វាលែងដេញតាមហើយ។

គួរធ្វើយ៉ាងណា បើមានសត្វចិញ្ជឹមផ្សេងនៅជាមួយ?

ជាទូទៅ ឆ្កែកាចឬឆ្កែឆ្កួតចាប់អារម្មណ៍ជាមួយសត្វនៅក្បែរអ្នក ជាជាងអ្នក។ ដូច្នេះ ដើម្បីការពារសត្វចិញ្ចឹមដូចជា​ ឆ្កែ ឆ្មា ឬសត្វផ្សេងទៀត អ្នកគួរលើកវាឲ្យខ្ពស់ពីដី ចៀសវាងការវាយប្រហារពីឆ្កែឆ្កួត។ ប៉ុន្តែការលើកសត្វរបស់អ្នកចេញ ឆ្កែនឹងលោតតាមប្រមាញ់ដែលអាចធ្វើឲ្យអ្នកមានរបួសបាន។ ដូច្នេះ បើមានរបងឬដើមឈើគួរដាក់សត្វចិញ្ចឹមនៅទីនោះ។ រីឯវិធីល្អមួយទៀត ប្រសិនបើមានឆ្អឹងឬអាហារ ត្រូវគ្រវែងឲ្យឆ្កែនោះ ដើម្បីជាការបង្វែរ។

ប្រសិនបើឆ្កែបម្រុងវាយប្រហារ សូមកុំមើលភ្នែកវា

កុំព្យាយាមសម្លឹងភ្នែកឆ្កែ បើដល់ស្ថានការណ៍ដែលវាកំពុងត្រៀមវាយប្រហារអ្នក ហើយក៏កុំកម្រើក ឬព្យាយាមយកដៃទៅប៉ះពាល់វាឲ្យសោះ។ ការប្រើកាយវិការ ឬសម្លឹងចំភ្នែកឆ្កែអាចធ្វើឲ្យវាកាន់តែខឹងថែមទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖​ ៧ យ៉ាងគួរដឹងមុនពេល​ផ្លាស់ទៅសិក្សាឬធ្វើការនៅបរទេស