BREAKING NEWS
Search

អ្នកមានបីប្រភេទ ប្រាប់ពីវិធីបង្កើនទ្រព្យ​សម្បត្តិ​របស់ពួកគេ

ពួកគេប្រាប់ថា ចង់ក្លាយជាអ្នកមាន អ្វីដែលសំខាន់ត្រូវចេះជ្រើសរើសផ្លូវរកលុយ​ ហើយព្យាយាមធ្វើកុំរុញរា រហូតទទួលជោគជ័យ ទោះចំណាយពេលយូរបន្តិចក៏ដោយ។ អ្នកមានគ្រប់រូប មិនមែនកើតមកក្លាយជាសេដ្ឋីឬមហាសេដ្ឋីភ្លាមនោះទេ។ គ្រប់យ៉ាងកើតមានដោយសារទង្វើនិងទម្លាប់ដែលពួកគេអនុវត្តរាល់ថ្ងៃ។

ទាំងនេះជាទិដ្ឋភាពទូទៅនៃអ្នកមានបីប្រភេទ  និងផ្លូវដើរដើម្បីទទួលបានទ្រព្យ​សម្បត្តិ​របស់ពួកគេ៖

អ្នកមានបែបមនុស្សពូកែសន្សំ

អ្នកមានប្រភេទនេះ ជាបុគ្គលគ្មានបំណុល ហើយប្រាក់ចំណូលដែលបានមកគឺគ្រប់គ្រាន់ដើម្បីបំពេញ ឬលើសពីកំរិតនៃជីវភាពរស់នៅរបស់ពួកគេ។

ជាទូទៅ ដំបូងពួកគេមានកំរិតជីវភាពរស់នៅទាប បានប្រាក់ចំណូលតិច ប៉ុន្តែប្រាក់ចំណូលរបស់នៅតែលើសពីតម្រូវការផ្គត់ផ្គងជីវភាពរស់នៅ។ នេះក៏ដោយសារពួកគេចេះសន្សំប្រាក់ចំណូល ២០%របស់ខ្លួន ឬច្រើនជាងនេះរយៈពេលច្រើនឆ្នាំ ហើយពួកគេធ្វើការវិនិយោគប្រាក់សន្សំដោយប្រយ័ត្នប្រយែងបំផុត។

អ្នកមានបែបមនុស្សប៉ិនប្រសព្វ

ប្រភេទអ្នកមាននេះ ជាមនុស្សដែលមានភាពប៉ិនប្រសព្វនៅក្នុងអាជីពការងារ ពាណិជ្ជកម្ម ឬវិជ្ជាជីវៈរបស់ខ្លួន។ បុគ្គលទាំងនេះ ជាប្រភេទមនុស្សដែលធ្វើការសម្រាប់សាជីវកម្មសាធារណៈដែលមានទំហំធំ។ ដូច្នេះហើយមួយផ្នែកធំនៃប្រាក់បៀវត្ស ឬប្រាក់ប៉ះប៉ូវរបស់ពួកគេ គឺផ្អែកលើការទទួលបានពីភាគហ៊ុន ឬពួកគេធ្វើអាជីវកម្មខ្នាតតូចដែលមានប្រាក់ចំណេញខ្ពស់។

អ្នកមានបែបមនុស្សមានសុបិនខ្ពស់

មនុស្សប្រភេទនេះ ជាអ្នកដែលមានទ្រព្យច្រើនបំផុត។ បុគ្គលទាំងនោះតែងមានក្តីសុបិន្តធំហើយបន្តធ្វើវាជារឿយៗ និងជាធម្មតាពួកគេមានគំនិតអាជីវកម្មប្រកបដោយមហិច្ឆតា និងអាចបង្វែរក្តីសុបិន្តនោះឲ្យក្លាយទៅជាការពិតបាន។ នៅទីបំផុត ពួកគេអាចរកប្រាក់ចំណូលបានយ៉ាងច្រើន​ រីឯប្រាក់ចំណេញចេះតែកើនឡើងខ្ពស់ជាលំដាប់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖ សេដ្ឋីៗទម្លាប់ធ្វើអ្វីខ្លះ មុនពេលចូលគេង?

ចុចអាន៖ ទម្លាប់អាក្រក់ ៧ យ៉ាងដែលរារាំងភាពមាការសិក្សា៖​ នបានអស់មួយជីវិត