BREAKING NEWS
Search

ក្រុម​ក្មេង​ក្មេងទំនើងមួយក្រុម​ត្រូវ​សមត្ថកិច្ច​ស្រុក​ ឃាត់ខ្លួន​អប់រំ​និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​

បាត់ដំបង ៖ ក្រុម​ក្មេងស្ទាវ​បង្ហោះ​ម៉ូតូ​អានាធិបតេយ្យ​បង្ក​ការភ័យខ្លាច​ដល់​អ្នក​ដទៃ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​បង្ហោះ​ម៉ូតូ​ប្រចាំ​ស្រុក​សង្កែ​បែរ​ជា​នាំគ្នា​ទៅ​បង្ក​នៅ​ស្រុក​គាស់ក្រឡ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឃាត់ខ្លួន​បាន​០៨​នាក់ ​ជាមួយនឹង​ម៉ូតូ​៥​គ្រឿង​តាម​សេចក្តី​រាយ​ការណ៍​របស់​ពលរដ្ឋ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ការ​បង្ក្រាប​ក្រុម​បង្ហោះ​ម៉ូតូ​អានាធិបតេយ្យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៤និង២០​នាទី​រសៀល​ ដោយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ធិបតី​។

ដោយ​សមត្ថកិច្ច​ចោទប្រកាន់​ក្រុម​នេះ​ថា​បាន​បង្ក​អុកឡុក​អានាធិបតេយ្យ​ជិះ​ម៉ូតូ​បង្ហោះ​នៅ​លើ​ដងផ្លូវ​សាធារណៈ​ក្រោយពី​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​ទើប​សមត្ថកិច្ច​ស្ទាក់​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​វត្ត​សំរោង​ស្ថិតនៅ​ភូមិ​សំរោង ​ឃុំ​ធិបតី​ ស្រុក​គាស់ក្រឡ ​ខេត្តបាត់ដំបង​។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ត​ថា ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​០៨​នាក់​ជាមួយនឹង​ម៉ូតូ​០៥​គ្រឿង ​ដែល​ពួកគេ​ប្រើប្រាស់​ក្នុង​ការ​បង្ហោះ​។ អ្នក​ទាំង​០៨​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​:១/​ឈ្មោះ​វិ​ន​ ធា​រិ​ន ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​សាលា​ត្រាវ ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​ ២/​ឈ្មោះ​រឿន​.​ចំណាន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​សាលា​ត្រាវ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​៣/​ឈ្មោះ​ឆាន់​.​វណ្ណ​នេ​ត​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​កាច់​រទេះ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​៤/​ឈ្មោះ​សែន​.​សត្យា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​សាលា​ត្រាវ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​៥/​ឈ្មោះ​ភាព​.​សុវណ្ណ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​សាលា​ត្រាវ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​៦/​ឈ្មោះ​ញឿ​ង​.​រ៉ាវី​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​សាលា​ត្រាវ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​៧/​ឈ្មោះ​អ៊ុន​.​ករុណា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​សាលា​ត្រាវ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​៨/​ឈ្មោះ​ថូ​.​ឧ​ត្ត​ម​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​សាលា​ត្រាវ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង។

​ក្រោយ​សមត្ថកិច្ច​បាន​អប់រំ​អ្នក​ទាំង​០៨​នាក់​ ក៏​សមត្ថកិច្ច​បង្គាប់​ឲ្យ​ធ្វើ​កិច្ចសន្យា​ផងដែរ​ជៀសវាង​ប្រព្រឹត្តទៅ​ថ្ងៃក្រោយ​ដែល​បង្ក​ការភ័យខ្លាច​ដល់​អ្នក​ដ​ទៃ​ និង​បាន​ប្រគល់​អោយ​អាណាព្យាបាល​យក​ទៅ​អប់រំ​បន្ត​នៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ​៕
សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114