BREAKING NEWS
Search

ភ្ញាក់ផ្អើល​មាន​ស្ត្រី​ចង.ក​សម្លាប់​ខ្លួន​ជាច្រើន​ថ្ងៃ ​រហូត​មាន​ក្លិនស្អុយ​ទើប​ដឹង​

​ភ្នំពេញ ៖ ប្រទះឃើញ​ស្ត្រី​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​ប្រហែលជា​ចំនួន​មួយ​អាទិត្យ​ហើយដោយ​គ្មាន​អ្នកណា​ដឹង​រហូតដល់​ធុំក្លិន​ស្អុយ ​ទើប​មានការ​ភ្ញាក់ផ្អើល​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត យប់​ថ្ងៃទី​៣១​ ខែកក្កដា ​ឆ្នាំ​២០២០ ​នៅ​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រងគ្រោះ​ខាងលើ​គឺ​អាច​ស្លាប់​រយៈពេល ៧ ថ្ងៃ​ដោយ​គ្មាន​អ្នកដឹង​ហើយក៏​ទើបតែ​មក​ជួល​នៅ​ជាន់​ទី ៣​នៅ​ផ្ទះជួល​ខាងលើ​នេះ​ ប្រហែល​កន្លះ​ខែ​ប៉ុណ្ណោះ។

ករណីនេះ​សមត្ថកិច្ច​កំពុង​គាស់​ទ្វារ​ដើម្បី​យក​សាកសព​មក​ធ្វើ​កោសល្យវិច័យ​និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ៕
ឌី​រៀ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114