BREAKING NEWS
Search

បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់

កំពង​ចាម ​៖ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់​ចាម​ សហការ​ជាមួយ​ជំនាញ​ស្រុក​ព្រៃឈរ និង​ស្រុក​ជើ​ង​ព្រៃ​បាន​ធ្វើ​ការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ ​ចាប់យក​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន​។

សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​សហការ​ជាមួយ​ជំនាញ​ស្រុក​ព្រៃឈរ និង​ស្រុក​ជើង​ព្រៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជីវ សេង​រស់ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ប្រើ​វិធាន​ញុះញង់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​កាលពី​ថ្ងៃទី​៣០​ ខែកក្កដា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​ទួល​ត្រពាំង​ទូក ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។

ជនសង្ស័យ​ទាំង​១០​នាក់​រួមមាន​១-​ឈ្មោះ គិ​ន​ សុខ​ដា​វិ​ន ​ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជាតិខ្មែរ​នៅ​ភូមិ​តា​រៀម ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ២-​ឈ្មោះ មឿ​ន មិថុនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ជ្រៃវៀន ​ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម​។ ៣-​ឈ្មោះ ខុន សុខ​ផា​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​ទូក ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម​។ ៤-​ឈ្មោះ មឿ​ន​ដា​រិ​ទ្ធ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​ជនជាតិខ្មែរ នៅ​ភូមិ​ទួល​ក្រសាំង ​ឃុំជ្រៃវៀន ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។ ៥-​ឈ្មោះ​ញ៉​ស្រី​ណុ​ច​ ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជាតិខ្មែរ​ភូមិ​តា​សែន​ឃុំ​សូ​ទិព្វ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ៦-​ឈ្មោះ យឹម​យន់ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​កកោះ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។ ៧-​ឈ្មោះ សុខ​ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ​នៅ​ភូមិ​ទួល​ខ្វាវ​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់​ចាម​។ ៨- ឈ្មោះ យែ​ម សុខ​ខួច​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ​នៅ​ភូមិ​ឈើ​បាក់​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​៩-​ឈ្មោះ ថូ ស៊ី​វ៉ាន់ ​ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ ជាតិខ្មែរ​នៅ​ភូមិ​ថ្មី ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។

១០- ឈ្មោះ មាឃ​ពន្លឺ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជាតិខ្មែរ​នៅ​ភូមិ​អ្នក​កតា​ស្នឹង​ឃុំ​បឹង​ណាយ​ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។

ដកហូត​វត្ថុ​តាង​ម្សៅ​ក្រាម​ ពណ៌ស​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​០៧​កញ្ចប់ (​ធំ​២​កញ្ចប់​) ទូរសព្ទដៃ ចំនួន ០៧​គ្រឿង ជញ្ជឹង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​០១​គ្រឿង ម៉ូតូ​ចំនួន​០៥​គ្រឿង​នឹង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួនធំ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​បាន​នាំមក​ការិយាល័យ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ​និង ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិ​វិធី​៕
​រ៉ា​វុ​ទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114