BREAKING NEWS
Search

លោក​ រ៉ុង ឈុន​ ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​មុននេះ

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យ​ដឹង​ថា លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០នេះ​ ទាក់ទងនឹង​​បំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

លោក គុជ គឹមឡុង បន្ថែម​​ថា លោក រ៉ុង ឈុន ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងជូនព័ត៌មានលំអិតនាពេលក្រោយ៕

អត្ថបទ៖ ជលសា