BREAKING NEWS
Search

វៀតណាមផ្ទុះ​រាត​ត្បាត​ខ្លាំង ក្រសួង​សុខាភិបាល​ណែនាំ​ខេត្ត​ជាប់​ព្រំដែន បង្កើន​ការ​ប្រុង​ប្រយ័ត្ន

ភ្នំពេញ៖ លោកម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា​ប្រធាន​​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩​ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា​នេះ បាន​ប្រាប់​ទៅ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ទាំង២៥ បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បី​បង្ការ​ការនាំ​ចូល​ជំងឺ​កូ​វីដ​-១៩ តាមច្រកព្រំដែនវៀតណាម ដើម្បីចម្លងចូលទៅក្នុង​សហគមន៍​ ហើយក៏បានអំពាវនាវផងដែរឲ្យផ្អាក ឬពន្យារពេលការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម​។

ប្រភព​រូបថត៖ REUTERS

លិខិតរបស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើកឡើងថា ដោយ​ផ្អែក​តាម​ព័ត៌មាន​ពី​ប្រទេស​វៀតណាម ថ្មីៗ​នេះ បានប្រកាស​ពី​ការចម្លង​វីរុស​ជំងឺ កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ដា​ណា​ង និង​បាន​រាលដាល​ដល់​ភាគ​កណ្តាល​នៃ​ប្រទេស វៀតណាម ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ ។​ ជាមួយគ្នា​នោះដែរ​ ស្ថានភាពនៃការចម្លងនៅលើពិភពលោក និង​ក្នុង​តំបន់​ក៏មិនទាន់​មានការ​ធូរស្បើយ ដោយសារ​នៅតែមាន​កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះនៅឡើយ​។ ដូច្នេះអភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់​ជាពិសេស​ខេត្ត​ ដែលមានព្រំប្រទល់ ជាប់​ប្រទេស​វៀតណាម ដូចជា​ខេត្ត កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនៈគិរី ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់ វិធានការឲ្យមានប្រសិទ្ធភាព។

បើតាមលោក ម៉ម ប៊ុនហេង អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសណ្តាខេត្តដែលមានព្រំដែនជាមួយប្រទេសវៀតណាម ត្រូវ​បង្កើន​សកម្មភាព​ត្រួត ពិនិត្យ​លើ​អ្នកដំណើរ​ចេញ​-​ចូល​តាម​ច្រកព្រំដែន ឱ្យបាន​ហ្មត់ចត់ ដោយ​អនុវត្ត​ទៅតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និងក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​សុខភាព និង​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ សម្រាប់​សិស្ស និង​និស្សិត ដែលត្រឡប់​មកពី​ប្រទេស​វៀតណាម និង​អ្នកដំណើរ​ដែល​សង្ស័យ​ទាំងអស់​កុំឱ្យ​មានការ​ធ្វេសប្រហែស​ឡើយ​។

លោក​ថា អាជ្ញាធរ​ត្រូវចុះពិនិត្យតាមដានដាន ឬ​យក​វត្ថុ​សំណាក និង​រាយការណ៍​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ នូវ​រាល់​ករណី​សង្ស័យ​ឆ្លង​វីរុស​កូ​វីដ​-១៩ ឬ ករណី​គ្រុនក្តៅ ឬ​គ្រុនផ្តាសាយ​ដែល​កើតមាន​ជា​ក្រុម ឬ​អ្នកមាន​បញ្ហា​ផ្លូវដង្ហើម​ជាដើម​, អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ /​សង្កាត់ ត្រូវ ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ក្នុង​ដែន​សមត្ថកិច្ច​ទទួល ខុសត្រូវ​របស់ខ្លួន ឱ្យស្រប​តាម​របត់​នៃ ” ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ” ដោយ ប្រកាន់យក​នូវ​ការអនុវត្ត អនាម័យ​ដៃ​ស្អាត (​លាងដៃ​ឱ្យ​ញឹកញាប់ ) ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ប្រើ​ក្រ​មាឬ​ក្រដាស​ជូត​មាត់ ខ្ទប់មាត់​ពេល​មាន​ក្អក កណ្តាស់ បន្ត​អនុវត្ត​គម្លាត​សុ​វត្តិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​លើសពី មួយ​ម៉ែត្រ​កន្លះ​ជា​ចាំបាច់​។

លោក​រដ្ឋមន្រ្តី​បាន​ មិនត្រូវប្រមូលផ្តុំគ្នាច្រើន ឬ​បង្ក​សភាព​កុះករ ចៀសវាង​ការធ្វើដំណើរ​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើនពេក ហើយ​ត្រូវ​ប្រើប្រាស់​ម៉ាស់​ជាប់​ជានិច្ច​រាល់ពេល​ធ្វើដំណើរ​, ម្ចាស់អាហារដ្ឋានា​ន ភោជនីយដ្ឋាន សណ្ឋាគារ ឬ​ផ្ទះសំណាក់ ព្រមទាំង​កន្លែង​កំសាន្ត​នានា ត្រូវអនុវត្ត​វិធានការ​ការពារ​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ផ្សព្វផ្សាយ​ជារឿយៗ និង​ត្រូវ​ធានាថា​កន្លែង​របស់ខ្លួន​មិនមែនជា​ទីតាំង​បង្កឡើង​នូវ ការចម្លង​វីរុស​កូ​វីដ​-១៩ ឡើយ , រាយការណ៍មកក្រសួងសុខាភិបាលឲ្យបានជាប់​ជាប់​ជាប្រចាំ​នូវ​រាល់​ករណី​សង្ស័យ ឬ​រកឃើញ​ភាព​អសកម្ម​ណាមួយ​ដែល អាចជា​មូលហេតុ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ , ត្រូវបន្តអប់រំសុខភាព និង​វិធានការ បង្ការ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ ស្រុក ខេត្ត ក្នុង​ដែន ជាមួយគ្នា​នោះដែរ ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ ផ្អាក ឬ​ពន្យារ​ការធ្វើ​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ទូលំទូលាយ និង​ជាប់​ជាប្រចាំ ។

​ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ផ្អាក ឬ​ពន្យារ​ការ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ជាពិសេស​ទៅ​តំបន់​ដែលមាន​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ បើ​មិនចាំបាច់ និង​សូម​អនុវត្ត តាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នានា​ដែល​បាន​ដាក់ចេញ​ដើម្បី បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​ចម្ងល់ សុំ​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥​៕ កោះកែវ