BREAKING NEWS
Search

ខេត្ត​ ៤ រងគ្រោះ​ធ្ងន់​ជាង​គេ ពី​ការ​វាយ​លុក​ជំងឺ​គ្រុន​ឈីក

ជំងឺ​គ្រុន​ឈីក បង្ក​ឡើង​ដោយសារ​មូស​ខ្លា​ញី​ខាំ​បាន​ផ្ទុះ​ឡើង​អំឡុង​ដើម​ខែ​កក្កដា​ឆ្នាំ​២០២០។ តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ជំងឺ​នេះ​បាន​កើត​មាន​នៅ ១២ ខេត្ត​ក្រុង។ គិត​ត្រឹម​ថ្ងៃ ៣១ កក្កដា ២០២០ ករណី​ជំងឺ​នេះ​មាន​ចំនួន​សរុប ១០២០ ករណី ក្នុង​នោះ​ស្រ្តី​មាន​ចំនួន ៥៩២ នាក់។

ខេត្ត​ដែល​មាន​ករណី​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ (៨០ភាគរយ) គឺ​ខេត្ត​សៀមរាប បន្ទាយមានជ័យ ព្រះវិហារ  និង​កំពង់ចាម។ ខេត្ត​ដែល​កើត​មាន​ផ្សេង​ទៀត​មាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង ប៉ៃលិន ដែល​សរុប​ពេល​នេះ​មាន​ចំនួន ១២ ខេត្ត៕