BREAKING NEWS
Search

រកទិញស្រាមិនបានដោយសារកូវីដ ជនជាតិឥណ្ឌាផឹកទឹកអាល់កុលលាងដៃស្លាប់១០នាក់

មនុស្សយ៉ាងតិច១០នាក់បានស្លាប់បន្ទាប់ពីផឹកទឹកអាល់កុលលាងដៃដោយសារតែហាងលក់ស្រាត្រូវបានបិទនៅក្នុងភូមិមួយក្នុងរដ្ឋ Andhra Pradesh នៃប្រទេសឥណ្ឌា។

ភូមិ Kurichedu ត្រូវបានបិទបន្ទាប់ពីមានការកើនឡើងនៃករណីឆ្លងកូវីដក្នុងសហគមន៍។

អធិការនគរបាលស្រុកលោក Siddharth Kaushal បាននិយាយថា មនុស្សដែលស្លាប់គឺបានលាយអាល់កុលជាមួយទឹកនិងភេសជ្ជៈ។

លោកបានបន្ថែមថា ពួកគេជាគឺមនុស្សញៀនស្រាហើយបានចាប់ផ្តើមផឹកការលាយនេះប្រហែល១០ថ្ងៃមុនពេលពួកគេស្លាប់។

លោក Kaushal បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងស៊ើបអង្កេតថាតើទឹកអាល់កុលលាងដៃនេះមានសារធាតុពុលផ្សេងទៀតដែរឬអត់”។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា “មនុស្សមួយចំនួនដែលញៀនស្រាខ្លាំងបានលាយទឹកអាល់កុលលាងដៃក្នុងកម្រិតខ្ពស់”។

គួរបញ្ជាក់ថា ស្រាមិនអាចរកទិញបានទេដោយសារតែវិធានការរឹតត្បិតប៉ុន្តែទឹកលាងសម្អាតដៃគឺងាយរកបាន៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ BBC