BREAKING NEWS
Search

ទើប​វ័យ ១៨ ឆ្នាំ ត​ជើង​យន្តហោះ​ពី​ម៉ាឡេស៊ី មក​ដល់​ខ្មែរ​ទើប​តេស្ត​រកឃើញ

តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ក្នុង​ចំណោម​អ្នក​ដំណើរ ១២១ នាក់​ដែល​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ ៣០ កក្កដា ២០២០ តាម​ជើង​ហោះហើរ​ពី​​ប្រទេស​ម៉ាឡេស៊ី មាន​អ្នក​ដំណើរ​សញ្ជាតិ​ឥណ្ឌូណេស៊ី ១៩ នាក់ បាន​រួម​ដំណើរ​ជាមួយ។

ក្នុង​នោះអ្នក​ដំណើរ​​ដែល​រកឃើញ ០៥ នាក់​ គឺ​មាន​ខ្មែរ ០៤ នាក់ និង​ឥណ្ឌូណេស៊ី​ម្នាក់។

បុរស​សញ្ជាតិ​ឥណ្ឌូណេស៊ី​ដែល​ឆ្លង​កូវីដ ១៩ នេះ បាន​ធ្វើ​ដំណើរ​ពី​ឥណ្ឌូណេស៊ី ដោយ​ត​ជើង​ហោះហើរ​តាម​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា។

បុរស​ឥណ្ឌូណេស៊ីនេះ​មាន​អាស័យដ្ឋាន​នៅ​ភូមិ​មិត្តភាព ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ៕