BREAKING NEWS
Search

ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំង​ប្រទេស​ សម្រេច​បាន​ ២ ២៨៩ ៤៣០ ​ហិកតា ស្មើនឹង​៨៨,៤៦%​ហើយ​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា មកទល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំង​ប្រទេស​សម្រេច​បាន​២ ២៨៩ ៤៣០​ហិកតា ស្មើនឹង ៨៨,៤៦% នៃ​ផែនការ​ចំនួន​២ ៥៨៨ ១៣០​ហិកតា។

ក្នុងនោះ​រួមមាន ​៖ ស្រូវស្រាល​ចំនួន ៦៨០ ១៨៨​ហិកតា ស្រូវកណ្តាល​ចំនួន​១ ១៥៩ ០៣២​ហិកតា ស្រូវ​ធ្ងន់​ចំនួន ៣៩៨ ៧១៨​ហិកតា ស្រូវចម្ការ​ចំនួន​១៨ ០៥៩​ហិកតា ស្រូវ​ឡើង​ទឹក​ចំនួន ៣៣ ៤៣៣ ហិកតា​។​

ទន្ទឹមនឹង​ការប្រមូល​ស្រូវស្រាល​ដើមរដូវ​វស្សា បាន​ចំនួន​៦៨ ២៦៧​ហិកតា ស្មើនឹង ២,៩៨% ដែល​ទទួល​បាន​ទិន្នផល​ ជា​មធ្យម​ចំនួន​៤,២២៨ តោន ​ក្នុង​មួយ​ហិកតា និង​បរិមាណ​ផល​សរុប​ចំនួន​២៨៨ ៦២៦ តោន​។​

ដោយឡែក​ ដំណាំ​ឧស្សាហកម្ម សម្រេច​បាន​៧២៩ ១៨០​ហិកតា ស្មើនឹង​៨៣,៣២% នៃ​ផែនការ​៨៧៥ ២០០​ហិកតា ក្នុង​នេះ​មាន​ពោតក្រហម​៨៧ ៥០៦​ហិកតា​, ដំឡូង​មី​ចំនួន​៥៨៧ ១១៩​ហិកតា សណ្តែកបាយ​ចំនួន​១៦ ៨៦៣​ហិកតា សណ្តែកដី​ចំនួន​៤ ៥៩៥​ហិកតា​, សណ្ដែកសៀង​ចំនួន​៩ ៩៩៨​ហិកតា និង​អំពៅ​ចំនួន​១១ ៣០៣​ហិកតា​។ ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី សម្រេច​បាន​៤៩ ៥៥០​ហិកតា ស្មើនឹង​៩៧,១៦% ក្នុង​នេះ​មាន​បន្លែ​គ្រប់មុខ​ចំនួន​៣៤ ៤៣៥​ហិកតា​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន ៖ អ្នក​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​ផ្ទះ​សំណាញ់ ​ផ្តល់​ទិន្នផល​ខ្ពស់​ អាច​ដាំ​បាន​៦​ដង ​ក្នុង​មួយ​ឆ្នាំ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114