BREAKING NEWS
Search

សម្ដេច​ ស ខេង ចេញ​ការ​ណែនាំ​ឲ្យ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ចេញ​ចូល ឆ្លង​កាត់​ព្រំដែន​ជា​មួយ វៀតណាម

ភ្នំពេញ ៖ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម ឲ្យយកចិត្ត​ទុក​ដាក់​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យ​ការ​ចេញចូល​ឆ្លងកាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ១៩ នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា រហូតមកដល់ព្រឹកថ្ងៃទី១ ខែ​សីហា ឆ្នាំ២០២០នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន​២៣៩​នាក់ និងមានអ្នកជាសះស្បើយចំនួន១៦៤នាក់។

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន ដោយ​ពាក់​ម៉ាស លាង​សម្អាត​ដៃ ព្រម​ទាំង​ធ្វើ​អនាម័យ​ខ្លួនប្រាណ​ជាប់​ជា​ប្រចាំ ដើម្បី​ជៀសវាង​ការ​ឆ្លងជំងឺកូវីដ-១៩៕

ចុចអាន ៖ ព្រឹកនេះ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ ០៥ នាក់​ទៀតហើយ