BREAKING NEWS
Search

សញ្ញា​ទាំង ៦ បើ​អ្នក​ប្រព្រឹត្រ​រាល់ថ្ងៃ គឺ​កំពុង​​​បំផ្លាញ​ឱកាស​ដើម្បី​ជោគជ័យ​ហើយ

មនុស្ស​គ្រប់គ្នា​ក្នុង​លោក​នេះ​ ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ។ អ្នកណា​មិន​ចូលចិត្ត​ល្បី​ ឬ​រកចំណូល​បាន​ច្រើន? ដូច្នេះ​ចង់​ទទួល​បាន​ជោគជ័យ ​គួរ​តែ​បញ្ឈប់​អាកប្បកិរិយា​ដូចជា​កុមារ​ ហើយ​ចាប់ផ្ដើម​ក្លាយ​ជា​មនុស្ស​ធំ​ ​មុន​ពេល​យឺត​ពេល។

១. យក​ប្រជាប្រិយភាព​សារៈសំខាន់​ជាងភាព​ស្មោះត្រង់​

មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រើ​ឋានៈ​សង្គម​ជា​គន្លឹះ​ នៃ​គោលបំណង​ផ្ទាល់ខ្លួន​។ នៅ​ពេល​ធ្វើ​ដូច្នេះ​ ពួកគេ​ច្រើន​តែ​ភ្លេច​អំពី​ភាព​ស្មោះត្រង់​និង​ចរិត​ទូទៅ។ ហើយ​នៅ​ពេល​ដែល​គ្រប់គ្នា​ភ្លេចភាព​ស្មោះត្រង់​ នោះ​ភាព​ជោគជ័យ​គឺ​បាន​បាត់បង់​ហើយ។ ប្រសិន​បើ​គ្នាយើង​ចង់​បានជោគជ័យ​ ​​ កុំ​បោះបង់​ភាព​ស្មោះត្រង់​ឲ្យសោះ។

២. ធ្វើ​ដូច​មិន​ដឹង​អ្វីៗ​ទាំងអស់

ឆ្នាំ​កាន់​តែ​ដើរ​នៅ​ក្នុង​ជីវិត​កាន់​តែ​ច្រើន​ យើង​ក៏​បាន​ដឹង​ថា​ខ្លួនឯង​ថា​មាន​អ្វី​ជា​ច្រើន​ដើម្បី​រៀន​ក្នុង​ជីវិត។ ត្រូវ​ទទួល​ស្គាល់​អ្វីៗ​គ្រប់យ៉ាង​នៅ​ក្នុង​ជីវិត​ ព្រោះ​នៅ​ពេល​ដែល​ដឹង​ថា​ខ្លួនឯង​រៀន​អ្វីៗ​ទាំងអស់ ​នោះ​គឺ​ជា​ពេលវេលា​ដែល​ភាព​ជោគជ័យ​ចេញ​ពី​ដៃ​របស់​យើង។

ដោយសារតែ​គ្នាយើងខ្លះ​មាន​អារម្មណ៍​ថា ​ខ្លួនឯង​គ្មាន​អ្វី​សោះ​ ដែល​មិន​ដឹង ​ហើយ​អ្វី​គ្រប់យ៉ាង​ស្ថិត​នៅ​ក្រោម​កម្រិត​យើង​ខ្លួនឯង។

៣. ចូលចិត្ត​បណ្ដោយ​ខ្លួន​ដូច​មនុស្ស​ចូលនិវត្តន៍

ដូច​សុភាសិត​ដ៏​ល្បីល្បាញ​និយាយ​ថា៖ «អ្នក​ដែល​មិន​ធ្វើការ​មិន​គួរ​បរិភោគ​ឡើយ»។ ការ​ខិតខំ​តែងតែ​នាំ​មក​នូវ​ភាព​ជោគជ័យ។ តែ​បើ​ជៀស​ពី​ការ​ខិតខំ​ធ្វើការ​ នោះ​ភាព​ជោគជ័យ​នឹង​រត់​ចេញពី​យើង។ ប្រសិន​បើ​មាន​អារម្មណ៍​ថា​គួរ​តែ​សម្រាក​នៅ​ពេលនេះ​ ហើយ​ការងារ​អាច​ធ្វើ​បាន​នៅ​ពេល​ក្រោយ​ នោះ​ខុស​ទាំងស្រុង​ហើយ​ ត្រូវ​បំបាត់​ការ​គិត​របៀប​នោះ​ឥឡូវ​នេះ។

៤. អភ័យទោស​រាល់​កំហុស​ខ្លួនឯង

Bruce Lee បាន​និយាយ​ថា“ កំហុស​តែងតែ​អាច​អភ័យទោស​បាន ​ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួលស្គាល់​” ។ កំហុស​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ដំណើរ​របស់​មនុស្ស​គ្រប់គ្នា​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

នៅ​ពេល​​ធ្វើ​ខុស​ដូច​កូន​ក្មេង​ ​ពេល​នោះ​គឺ​ជា​ការ​ធ្វេសប្រហែស ​ប៉ុន្តែ​ជា​មនុស្ស​ពេញវ័យ​​ត្រូវ​តែ​ការពារ​ខ្លួនឯង​ពី​ការ​ប្រព្រឹត្ត​ ហើយ​គួរ​តែ​ចាប់ផ្ដើម​រៀន​ពី​​អ្នក​ដទៃ។

៥. ជា​មនុស្ស​ក្រអឺតក្រទម

ចិត្ត​សុភាព​រាបសា​ជា​អាកប្បកិរិយា​ចាំបាច់​ណាស់​។ ភាព​ក្រអឺតក្រទម​គឺ​ជា​ប្រភេទ​នៃ​ការ​ល្ងង់ខ្លៅ​បំផុត។ ជាមួយ​នឹង​ភាព​ក្រអឺតក្រទម​ ស្ដេច​អាច​ឈ្នះ​បល្ល័ង្ក​ ប៉ុន្តែ​ស្ដេច​​មិន​អាច​រក្សា​ទុក​បល្ល័ង្ក​បាន​យូរ​ទេ។ ចង់​ទទួល​បាន​ជោគជ័យ​ សូម​បោះបង់​អាកប្បកិរិយា​ក្រអឺតក្រទម​ចោល​ភ្លាម។

៦. មិនស្ដាប់​អ្នក​ជុំវិញ​ខ្លួន

នៅ​ពេល​មិន​ស្ដាប់​មនុស្ស​ម្នាក់ ​វា​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ យើង​កំពុង​ព្រងើយ​កន្តើយ​នឹង​ពួកគេ។ ហើយ​ភាព​ល្ងង់ខ្លៅ​មិន​មែន​ជា​សេចក្ដី​សុខ​ទេ។ ដោយសារ​តែ​នៅ​ពេល​យើង​ព្រងើយ​កន្តើយ​ នឹង​មនុស្ស​ម្នាក់​ នោះ​ជា​​សារ​ដល់​ពួកគេ​ថា​ យើង​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ពួកគេ​ទេ៕

ចុចអាន៖សេដ្ឋីៗទម្លាប់ធ្វើអ្វីខ្លះ មុនពេលចូលគេង?

ចុចអាន៖ឥឡូវនេះ​វ័យជំទង់ក៏អាចមាន​អាជីវកម្មខ្លួនឯងបានបើចេះយកប្រយោជន៍ពីInstagram

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bornrealist