BREAKING NEWS
Search

លោក ហ៊ុន ម៉ានី ៖ ក្នុង​ស្ថានភាព​នេះ គឺ​កែប្រែ​ឧបសគ្គ ទៅ​ជា​ឱកាស

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រ ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា នៅ​ក្នុង​ស្ថានភាព​នេះ អាទិភាព​របស់​យើង គឺ​ការ​តម្រង់​ទិស​ទៅ​លើ​វិស័យ​អ្វី ដែល​អាច​ម្ចាស់ការ​ទាំងស្រុង​បាន។

លោក​ថា ភាព​ម្ចាស់ការ​នេះ នឹង​អាច​ឲ្យ​មាន​លទ្ធភាព​កាន់​តែ​ប្រសើរ ក្នុង​ការ​ពង្រីក​វិសាលភាព និង​សក្តានុពល​របស់​វិស័យ​នោះ ក្នុង​គោលដៅ​ស្រូប​យក និង​បង្កើត​ការងារ​បណ្ដោះអាសន្ន ជូន​ប្រជាពលរដ្ឋ​ និង​ដើម្បី​ធានា​នូវ​និរន្តរភាព​សង្គម និង​សេដ្ឋកិច្ច ដែល​នេះ ជា​កាលានុវត្តនភាព​មួយ​ក្នុង​ការ​កែប្រែ​ឧបសគ្គ​ទៅ​ជា​ឱកាស។

គួរ​បញ្ជាក់​ថា ទាំង​កម្ពុជា និង​ពិភពលោក កំពុង​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូវីដ-១៩ ខណៈ​ជំងឺ​នេះ កំពុង​រាលដាល និង​បង្ក​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ជា​សកល​យ៉ាង​ខ្លាំង។

បច្ចុប្បន្ន​ជំងឺ​កូវី-១៩ បាន​ចម្លង​ទៅ​មនុស្ស​​លើពិភពលោកចំនួនជាង១៧,៥០លាននាក់ និង​មាន​អ្នក ស្លាប់​ ជាង៦៧​​៧០០០ពាន់នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ និង​អ្នក​ស្លាប់ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​អាមេរិក​កាំង​៕

ចុចអាន ៖ សម្ដេច​ ស ខេង ចេញ​ការ​ណែនាំ​ឲ្យ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ចេញ​ចូល ឆ្លង​កាត់​ព្រំដែន​ជា​មួយ វៀតណាម