BREAKING NEWS
Search

ប្តូរម៉ូតសក់ពីមុខចេញបន្តិច សម្រស់ Taeyeon សមាជិក Girls’ Generation ក្មេងជាងអាយុពិត ៥ឆ្នាំ

ពីមួយថ្ងៃទៅមួយថ្ងៃសង្កេតឃើញថានៅគណនីបណ្ដាញសង្គម Instagram របស់តារាចម្រៀងស្រី Taeyeon សមាជិក Girls’ Ge​ne​ration បានបង្ហោះរូបភាពថ្មីៗស្រស់ស្អាតជាច្រើនសន្លឹកគួរឱ្យចាប់អារម្មណ៍។

ហើយកាលពីម្សិលមិញនេះដែរ ក៏តារាស្រីរូបនេះក៏បង្ហោះអាប់ដេតរូបភាពថ្មីរបស់នាងច្រើនសន្លឹកបន្តបន្ថែម ចែករំលែក​ទៅ​កាន់​អ្នក​គាំទ្រ ​ក៏ដូចជាអ្នកនិយមលេងក្នុងបណ្ដាញសង្គម ជាមួយស្ទីលម៉ូត​សេះពីមុខជួយលើក​សម្រស់ឱ្យមើលទៅ​កាន់តែវ័យក្មេង​ស្អា​ត​​មួយ​ក​ម្រិត​ទៀត។

មិនតែប៉ុណ្ណោះតារាស្រីរូបនេះ បានលេងស្ទាយ៌ថតបែបឃ្យូតៗគួរឱ្យស្រឡាញ់ ដែលធ្វើឱ្យគ្រប់គ្នាដែល​ជាអ្នកគាំទ្រអត់​ទ្រាំ​មិន​ចូល​មក​ខមិនសរសើរមិនបាន ព្រោះថាពេលនាង ប្តូរស្ទាយ៌មកកាត់សក់សេះពីមុខបែបនេះ មើលទៅ Taeyeon រឹតតែ​ក្មេងស្អាត​បើ​ទោះ​បច្ចុប្បន្ននាងមានអាយុ ៣១ ឆ្នាំហើយក៏ដោយ៕

ចុចអាន៖ ហេតុតែមានរាងស្អាត HyunA មិនខ្លាចនឹងបញ្ចេញរាងស្លីមទាក់ទាញនៅលើបណ្ដាញសង្គម

ចុចអាន៖អ្នកគាំទ្រលង់ស្នេហ៍មិនតិចទេ! ពង្រីកខ្លាំងយ៉ាងណាក៏ Kim Soo Hyun នៅតែមើលទៅសង្ហាបែបចាស់ទុំ

អត្ថបទផ្ដល់ដោយ៖poraman