BREAKING NEWS
Search

ច្បាស់ហើយ! ទីភ្នាក់ងារ Hyun Bin និង Song Hye Kyo ច្រាលចោលទាំងស្រុងចំពោះពាក្យចចាមអារ៉ាមណាត់ជួប

ជាថ្មីម្ដងទៀត ទីភ្នាក់ងាររបស់តារាសម្ដែងប្រុស Hyun Bin និងតារាសម្ដែងស្រី Song Hye Kyo បានចេញសេច​ក្តី​បដិ​សេធ​និង​ច្រា​ល​​ចោលចំពោះពាក្យចចាមអារ៉ាមណាត់ជួបគ្នា ឬមានទំនាក់ទំនងស្នេហានឹងគ្នាម្ដងទៀតរបស់តារាប្រុសស្រីទាំង​ពី​រ​។

ដោយ​សារ​តែ​កាលពីសប្ដាហ៍មុននេះ មានពាក្យចចាមអារ៉ាមបែបនេះ​ត្រូវបានចេញផ្សព្វផ្សាយជាច្រើន​តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ស​ង្គម ​​Wei​bo ​​ក្នុងប្រទេសចិន បានលេចឡើងពាក្យចចាមអារ៉ាមមួយចំនួន ដោយអះអាងថាតារាសម្ដែងទាំងពីរបានជួបគ្នា ហើ​យ​ត្រូវ​​បាន​គេ​ប្រទះ​ឃើញនៅតំបន់ Yangpyeong ខេត្ត Gyeonggi។

រហូតមកដល់ថ្ងៃទី ៣១ ខែកក្កដា ទីភ្នាក់ងាររបស់តារាសម្ដែងស្រី Song Hye Ky បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា « នេះ​មិន​មែន​ជាទី១ទេ ដែលមានប្រព័ន្ធផ្សព្វផ្សាយចិន បានចេញផ្សាយអត្ថបទព័ត៌មានដោយការប៉ាន់ស្មាន គ្មានមូលដ្ឋានច្បាស់លាស់។ ប​ណ្ដា​ញសារព័ត៌មានទាំងនេះ បានចុះផ្សាយលើកឡើង និងបង្កើតអ្វីៗតាមការវិភាគរបស់ពួកគេផ្ទាល់។ ជា​ចុង​ក្រោយ ទី​ភ្នា​ក់​ងារ​រប​ស់​​យើង​សូមធ្វើការបដិសេធចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមការណាត់ជួប»។

ចំណែកឯទីភ្នាក់ងាររបស់តារាសម្ដែង Hyun Bin វិញក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយបាននិយាយថា « ពាក្យ​ច​ចា​ម​អារ៉ាមណាត់ជួបគ្នាដែលមានប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន គឺមិនមែនជាព័ត៌មានពិតប្រាកដទេ»។

គួរបញ្ជាក់ផងដែរថា កាលពីមុន Hyun Bin និង Song Hye Kyo អ្នកទាំងពីរបានណាត់ជួបគ្នា បន្ទាប់ពីបានសម្ដែង​ជាមួយគ្នា​ក្នុង​រឿ​ង ​«Worlds Within» ក្នុងឆ្នាំ ២០០៨។ ហើយពួកគេក៏បានបង្ហាញទំនាក់ទំនងចំពោះគ្នាជាសាធារណៈរយៈពេល ២ឆ្នាំ ប៉ុ​ន្តែ​អ្នក​ទាំ​ង​​ពីរក៏បានចែកផ្លូវគ្នា មុនពេល Hyun Bin ជាប់ឈ្មោះក្នុងបញ្ជីយោធាក្នុងឆ្នាំ ២០១១៕

ចុចអាន៖ជោគជ័យផ្ទួនៗ! Jennie ទទួលបានចំនួនការចូលទស្សនាជាង ៥០០លានដងក្នុងបទចម្រៀង «SOLO»

ចុចអាន៖ ប្តូរម៉ូតសក់ពីមុខចេញបន្តិច សម្រស់ Taeyeon សមាជិក Girls’ Generation ក្មេងជាងអាយុពិត ៥ឆ្នាំ

អត្ថបទផ្ដល់ដោយ៖poraman