BREAKING NEWS
Search

​ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែ​សីហា បណ្ដា​ខេត្ត​ជាប់​មាត់សមុទ្រ អាច​មាន​ជំនន់​ទឹកភ្លៀង

ភ្នំពេញ ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា នាកំឡុងថ្ងៃទី១ ដល់ថ្ងៃទី៤ ខែ​សីហា ឆ្នាំ២០២០ នៅ​តាម​បណ្ដា​ខេត្ត​នៅ​មាត់​សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ព្រម​ទាំង​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ដោយ​សារ​ឥទ្ធិពល​នៃ​វិសម្ពាធ(TD)​ដែល​បច្ចុប្បន្ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្បែរ​កោះ​ហៃណាំ រួច​បន្ត​ដំណើរ​ចូល​វៀតណាម ភាគ​ខាងជើង នៅ​ថ្ងៃទី២ ខែ​សីហា ខាងមុខ ។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែ​សីហា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​តាម​បណ្ដា​ខេត្ត​នៅ​មាត់​សមុទ្រ មាន​ខ្យល់​ខ្លាំង និង​រលក​ធំ​ៗ ហើយ​នឹង​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ផង​ដែរ ៕

សូម​អាន​សេចក្ដី​ជូន​ដំណឹង ៖

ចុចអាន ៖ គិត​ត្រឹម​ថ្ងៃទី​៣១​កក្កដា​ មាន​ពលរដ្ឋ​ឆ្លង​ជំងឺ​គ្រុន​ឈី​កជាង​១​ពាន់​ករណី​ នៅ​ទូទាំង​ប្រទេស