BREAKING NEWS
Search

ត្រឹមមួយខែកក្កដា សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១.៨៧លាននាក់និងអ្នកស្លាប់ជាង២៥,០០០នាក់

យោងតាមការបូកសរុបរបស់ Reuters បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងជាង២៥,០០០នាក់នៅក្នុងខែកក្កដាហើយករណីឆ្លងបានកើនឡើងទ្វេដងនៅរដ្ឋចំនួន១៩ក្នុងខែនេះ។

សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីចំនួន១.៨៧លានករណីនៅក្នុងខែកក្កដាដែលនាំឲ្យការឆ្លងសរុបកើនឡើងដល់៤.៥លាននាក់ពោលគឺកើនឡើង៦៩ភាគរយ។ ការស្លាប់នៅក្នុងខែកក្កដាបានកើនឡើង២០ភាគរយដល់ជិត១៥៤,០០០នាក់។

ការកើនឡើងធំបំផុតនៅក្នុងខែកក្កដាគឺនៅរដ្ឋ Florida ដែលមានករណីថ្មីជាង៣១០,០០០ករណីបន្ទាប់មកគឺរដ្ឋ California និង Texas ដែលរដ្ឋមួយៗមានប្រហែល២៦០,០០០ករណី។ រដ្ឋទាំងបីនេះបានកត់ត្រាករណីកើនឡើងទ្វេដងនៅក្នុងខែមិថុនា។

យោងតាមការបូកសរុបបានបង្ហាញថា ករណីក៏កើនឡើងទ្វេដងផងដែរនៅ Alabama, Alaska, Arizona, Arkansas, Georgia, Hawaii, Idaho, Mississippi, Missouri, Montana, Nevada, Oklahoma, Oregon, South Carolina, Tennessee និង West Virginia។

ចំណែករដ្ឋ Connecticut, Massachusetts, New Jersey និង New York មានការកើនឡើងទាបបំផុតជាមួយនឹងករណីកើនឡើង៨ភាគរយឬតិចជាងនេះ៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Reuters