BREAKING NEWS
Search

ទឹម រដ្ឋា និង​ក្រុម​គ្រួសារ​ ​កំពុង​ជួប​ទុក្ខ​ធំ​ ខណៈ​​អ្នក​ម្តាយ​​ទទួល​មរណភាព

ភ្នំពេញ ​៖​ តារា​សម្ដែង​ស្រី​រាង​ខ្ពស់ស្រឡះ​ កញ្ញា ទឹម រដ្ឋា និង​ក្រុមគ្រួសារ​ ពេលនេះ​កំពុង​ជួប​ទុក្ខ​ធំ​ខណៈ​​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ បាន​ទទួល​មរណភាព​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ឡើយ​។​

ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ ​និង​សោកសៅ​នេះ​ បានធ្វើ​ឲ្យ​មហាជន​ និង​អ្នក​សិល្បៈ​រួម​អាជីព​ជា​ច្រើន ​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ផង​ដែរ​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​តារា​សម្ដែង ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​អង្គភាព​សារព័ត៌មាន​កម្ពុជា​ថ្មី​ទទួលបាន​លើកឡើងថា​ អ្នក​ម្តាយ​របស់ ​កញ្ញា ទឹម រដ្ឋា ​បាន​ទទួល​មរណភាព​ហើយ​ កាលពី​យប់​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០​។

​អ្នកនាង​បន្ត​ថា ​ម្តាយ​ប្អូនស្រី Tim Rotha បាន​ទទួល​មរណភាព​ហើយ បង​សូម​ចូលរួម​រំលែក​ទុក្ខ​ផង​អូន​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែមទៀតថា ​ប្អូន​ពឹង​បង​ឲ្យ​ជួយ​ចាត់ចែង​ពិធីបុណ្យ បង​ចង់​ទៅ​ជួយ​អូន​ណាស់ តែ​ឆ្នាំនេះ​បង​ពិតជា​ពិបាក​ណាស់​អូន។​

ដោយឡែក​ បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ពី​តារា​សម្តែង​ប្រុស​ លោក អ៊ឹម ជីវ៉ា បាន​និយាយ​ថា ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់​ កញ្ញា ទឹម រដ្ឋា បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​យ៉ាង​គួរ​ឲ្យ​សោក​ស្ដាយ​ និង​រន្ធត់​បំផុត​។​

ចំពោះ​ដំណឹង​មរណភាព​របស់​អ្នក​ម្តាយ តារា​សម្ដែង​ស្រី​ កញ្ញា ទឹម រដ្ឋា នេះ​ បានធ្វើ​ឲ្យ​មហាជន ​និង​អ្នក​សិល្បៈ​ជាច្រើន​សម្តែង​ការចូលរួម​សោកស្ដាយ ​ហើយ​ផ្ញើ​សារ​រំលែក​ទុក្ខ​ស្ទើរ​គ្រប់គ្នា​។ ខណៈ​ដែល​ការ​ស្លាប់​របស់​អ្នក​ម្តាយ ​កញ្ញា ទឹម រដ្ឋា ខាងលើនេះ​ ពិតជា​លឿន​ពេក​។​

គេហទំព័រ​កម្ពុជា​ថ្មី​ សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ​របស់ ​កញ្ញា ទឹម រដ្ឋា និង ​កញ្ញា ទឹម វ​ត្តី ផង​ដែរ​៕
អត្ថបទ ៖ ចាន់​រ៉ា

សូមចុចអាន ៖ ចូលរួម​រំលែក​ទុក្ខ !​តារា​សម្តែង​ជើងចាស់ ប៉ែន សុ​ផានី ជួប​ទុក្ខ​ធំ​ ខណៈ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​ទទួលមរណភាព




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114