BREAKING NEWS
Search

ចុះ​ល្បាត ចាប់ខ្លួន​មុខសញ្ញា​​២​នាក់ រួម​នឹង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ជិត​កន្លះ​ខាំ​

បាត់ដំបង ៖ ជនសង្ស័យ​២​នាក់ ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា កន្លងមក​អាច​ជា​មុខសញ្ញា​ជួញ​ដូរ​ថ្នាំញៀន​នោះ​ ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ទាំង​ពេល​រំលង​អធ្រាត្រ រួម​ជា​មួយ​ថ្នាំញៀន​ជិត​កន្លះ​ខាំ​ផង​ដែរ ខណៈ​ពួក​គេ​ត្រៀម​ធ្វើ​សកម្មភាព។​

​យោង​តាម​ការ​លើក​ឡើង​របស់​ លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង០០និង២៦នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ កម្លាំង​អន្តរាគមន៍ បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ចុះទៅ​ល្បាត​នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង។​

លោកនាយ​ការិយាល័យ​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ​រួមគ្នា​នេះ កម្លាំង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន២នាក់ គឺ ​ឈ្មោះ រុំ ប៊ុន​រិ​ទ្ធ ហៅ រាក់ ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង និង ឈ្មោះ ស៊ូ តាំ ភេទ​ប្រុស អាយុ៦០ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង។

ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ២៨ ថង់​ ​ទម្ងន់ ៣៨,៤៨ ក្រាម ទូរសព្ទដៃ១គ្រឿង កាបូប​លុយ​ចំនួន២ និង​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ធូ​ដេ​
​ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DC-0385 ។​

​បច្ចុប្បន្ន ​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវ​បាន​កម្លាំង​ជំនាញ ត្រៀម​បញ្ជូន​ទៅកាន់​សាលាដំបូង​ហើយ​
​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕
អត្ថបទ ៖ សោ និយម​រ័ត្ន​

សូមចុចអាន ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​​ក្រុង​កំពង់ឆ្នាំង​ឃាត់ខ្លួន និង​ដកហូត​​ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន ១៤​កញ្ចប់​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114