BREAKING NEWS
Search

ផល សោ​ភ័​ណ្ឌ ឈ្នះ​ធន ចាន់​តាក់ ខណៈ​ភុ​ន សោ​ភ័​ណ្ឌ ចាញ់​ផាន់ សុវណ្ណ ​ដោយ​ពិន្ទុ

ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាតិ នៅ​លើ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ​ កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​៣១​កក្កដា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ​ផល សោ​ភ័​ណ្ឌ ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ ធន ចាន់​តាក់ សមាគម​កីឡាប្រដាល់​កងយោធពលខេមរភូមិន្ទ​ដោយ​ពិន្ទុ ខណៈ​ដែល ​ភុ​ន សោ​ភ័​ណ្ឌ ​អ្នក​ប្រដាល់​ជើងចាស់ នៃ​ក្លិប​នាគរាជ​មានជ័យ វាយ​ចាញ់​អ្នក​ប្រដាល់ ​ផាន់ សុវណ្ណ ដោយ​ពិន្ទុ​។​

ធន ចាន់​តាក់ កាលពី​ប្រកួត​លើក​ដំ​បូង​នោះ គេ​បាន​វាយ​ចាញ់​ប្រៀប​ឈ្នះ ​ផល​ សោ​ភ័​ណ្ឌ ត្រង់​បណ្តោយ​ឲ្យ សោ​ភ័​ណ្ឌ​ ទាត់​ជើង​ក្រោម​ច្រើន​ជើង​ឡើង​ចង់​ឈឺ​នោះ។ ​ប៉ុន្តែ​យ៉ាងណា ចាន់​តាក់​ បាន​វាយ​សង​ សោភ័​ណ្ឌ ​វិញ និង​ ទប់​ សោ​ភ័​ណ្ឌ ​មិន​ឲ្យ​វាយ​រំលោភ​ដោយ​សេរី ហើយគេ​ចាញ់​ សោ​ភ័​ណ្ឌ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

ចំណែក ភុ​ន សោ​ភ័​ណ្ឌ​វិញ គេ​ចាញ់​ ផាន់ សុវណ្ណ ត្រង់​អស់​ស៊ុ​ហ្វ​ប៉ុណ្ណោះ ពោល ​សោ​ភ័​ណ្ឌ​អស់​កម្លាំង​ស៊ុ​ហ្វ​តាំង​ចុង​ទឹក​ទី​៣​ទៅ​ម្ល៉េះ។ សោ​ភ័​ណ្ឌ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ពីរដង ​ក្នុង​ទឹក​ទី​៤ ប៉ុន្តែ​គេ​ខំប្រឹង​វាយ​ទប់​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​សុវណ្ណ ដោយ​ពិន្ទុ​។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ភេទ​ទម្ងន់​៦៥​គីឡូក្រាម។​

ចំពោះ រិ​ទ្ធ ភារ​ម្យ អ្នក​ប្រដាល់​ជើង​ថ្មី​ នៃ​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើងចាស់​នួន រ៉ា​ថេ​ន ​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​២ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូ​ក្រាម។​

ចំណែក លី រដ្ឋា អ្នក​ប្រដាល់​ក្លិប​មី​ស្ទឺ​លី​គុន​ខ្មែរ បាន​ផ្តួល​អ្នក​ប្រដាល់​ជើង​ថ្មី​ចាន់ សំណាង ក្លិប​និរោធ​មាន​ជ័យ នៅក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ បន្ទាប់ពី​អាជ្ញាកណ្ដាល​រាប់​សំណាង​ដល់​ដប់ ដោយសារ​គេ​ឈឺ​ជើង​ដោយ​ការ​ទាត់​ត្រូវ​របស់ ​រដ្ឋា​ នោះ៕​
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ ខែ​កញ្ញា​ខាងមុខនេះ​ កីឡាករ​ប្រណាំង​កង់​៣​រូប​ នឹង​ទៅ​ហាត់​នៅ​ប្រទេស​បារាំង




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114