BREAKING NEWS
Search

គិតត្រឹមថ្ងៃសៅរ៍នេះ! ករណីឆ្លងកូវីដ ១៩ នៅទីក្រុងតូក្យូកើនជាកំណត់ត្រាចំនួន ៤៧២ ករណី

ទូរទស្សន៍ NHK បានដកស្រង់សំដីរបស់មន្ត្រីក្រុងតូក្យូដោយនិយាយថា ចំនួនករណីឆ្លងកូវីដ ១៩ ថ្មីដែលត្រូវបានបញ្ជាក់នៅទីក្រុងតូក្យូមានប្រហែល ៤៧២ ករណីនៅថ្ងៃសៅរ៍នេះ ហើយវាជាកំណត់ត្រាថ្មីមួយទៀតនៃករណីឆ្លងកូវីដ ១៩ ។

វាជាថ្ងៃទីពីរជាប់ៗគ្នាហើយដែលចំនួនករណីឆ្លងនៅក្នុងរដ្ឋធានីបានកើនឡើងជាង ៤០០ នាក់ ។

ទោះបីជាអភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បាននិយាយថា ទីក្រុងនេះអាចប្រកាសពីស្ថានភាពអាសន្នរបស់ខ្លួនក៏ដោយ ក៏រដ្ឋាភិបាលកណ្តាលនិយាយថាមិនចាំបាច់ធ្វើវាជាលក្ខណៈជាតិនោះទេបើទោះបីជាមានការកើនឡើងករណីឆ្លងគួរឲ្យកត់សម្គាល់នៅក្នុងទីក្រុងមួយចំនួននៅទូទាំងប្រទេសក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS