BREAKING NEWS
Search

សម្លៀកបំពាក់​ពី​សហគមន៍​នៅ​ច្បារអំពៅ​ មាន​ពលរដ្ឋ​ចូលចិត្ត​ទិញ ​ក្នុង​បំណង​តែមួយ​ ខ្មែរ​ជួយ​ខ្មែរ​

ភ្នំពេញ ៖ សម្លៀកបំពាក់​ដេររយ​ ដែល​ផលិត​ដោយ​សហគមន៍​អ្នក​ច្បារអំពៅ​ ត្រូវបាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ទិញ​ ក្នុង​បំណង​តែមួយ​គឺ​ខ្មែរ ​គាំទ្រ​ផលិតផល​ខ្មែរ​ ដូច​ទៅ​នឹង​អត្ថន័យ ខ្មែរ​ជួយ​ខ្មែរ​។​

តាម​ប្រភពពី ​បងស្រី គួ​ន ធា ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​សង្កាត់​ច្បារអំពៅ​ទី​១ ​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ ​បាន​ប្រាប់​កម្ពុ​ជាថ្មី កាលពី​ព្រឹក​ថ្ងៃទី​១ ​ខែសីហា​នេះ​ថា សព្វថ្ងៃនេះ​កូនៗ​របស់​បងស្រី ​គឺ​ប្រើប្រាស់​សម្លៀកបំពាក់​រប​ស់​សហគមន៍​អ្នក​ច្បារអំពៅ ​ព្រោះ​មានតម្លៃ​សមរម្យ​ ដែល​ធ្វើ​ឲ្យ​អ្នកមាន​លុយ​តិចតួច​អាចមាន​លទ្ធភាព​ទិញ​ឲ្យ​កូនចៅ​យកទៅ​ស្លៀក​បាន​។​

បងស្រី​បន្តថា​ សម្លៀកបំពាក់​រប​ស់​សហគមន៍​នេះ​គឺ​មួយ​កំប្លេ​ថ្លៃ​ ៧ ០០០ ​រៀល​។ ​បើ​សម្លៀកបំពាក់​នាំចូល​ពី​ប្រទេសជិតខាង​គឺ​មួយ​កំប្លេ​ ​ថ្លៃ​ ៤០ ០០០ ​រៀល​ ឯណោះ​។​

ដោយឡែក ​បងស្រី សុន ធិ​តា ដែល​ជា​អ្នកទទួល​សម្លៀកបំពាក់​ពី​សហគមន៍​យក​មក​លក់​នៅមុខ​ផ្សារ​ច្បារអំពៅ​វិញ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា បងស្រី​សប្បាយចិត្ត​ណាស់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នាំគ្នា​មក​ទិញ​សម្លៀកបំពាក់​ដែល​ខ្មែរ​យើង​បាន​ដេរ​យកមក​លក់​ឲ្យ​គាត់ ​ដើម្បី​បាន​យកទៅលក់​បន្ត​។​

បងស្រី​បញ្ជាក់​ដែរ​ថា ​ពីមុនមក ​បងស្រី​តែង​ទទួល​ទិញ​សម្លៀកបំពាក់​ពី​ប្រទេសជិតខាង​យក​មក​លក់​ ដែលមាន​តម្លៃ​ថ្លៃ​ជាង​សម្លៀកបំពាក់​ដែល​ខ្មែរ​យើង​ដេរ​យក​មក​លក់​។​

ដូច្នេះ ​បច្ចុប្បន្ន​បងប្អូន​អាជីវក​រតែង​នាំយក​ផលិតផល​ក្នុងស្រុក​យកមក​លក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​យកទៅ​ប្រើប្រាស់​។ ​ប៉ុន្តែ​ក្នុងនោះ​ ក៏មាន​ជនជាតិ​អឺរ៉ុប​មក​ទិញ​ទៀត​ផង​៕
អត្ថបទ ៖ ​ន​រា​

សូមចុចអាន ៖ អ្នករត់​ម៉ូតូ​កង់​បី ដាក់​ស្លាក​លក់​ជា​បណ្តើៗ ​ដោយសារ​គ្មាន​អ្នក​ជិះ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114