BREAKING NEWS
Search

បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​ម៉ូតូ​ និង​រថយន្តបុក​គ្នា

កំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​រ​បួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយមាន​រថយន្តបុក​ជាមួយនឹង​ម៉ូតូ។

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧និង៥០​នាទី ថ្ងៃទី​១​ខែសីហា ឆ្នាំ​២០២០​នៅ​លើ​កំណាត់ ផ្លូវ ក្រាល​កៅស៊ូ​មួយកន្លែង​ចំណុច​ដែល​កំពង់​ជួសជុល​មុខ តូប​លក់​ចាប់ហួយ​ឈ្មោះ ឆួ​យ ពៅ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៣ នៅក្នុង​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មាន​រថយន្ត​មួយ​គ្រឿង បាន​បុក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE-4329)​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ម្នាក់​របួសធ្ងន់ តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

ដោយឡែក​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​(3A​ស្វាយរៀង​-1313) ខូច​ស្រាល ឯ​ម៉ូតូ​១គ្រឿង​រង​ការខូចខាត​ធ្ងន់​។

ចំណែក​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវ​បាន​ឡាន​សាមុយ​ដឹកយក​ទៅ​សម្រាប់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក ដោះស្រាយ​ទៅតាម​នីតិវិធី៕
ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114