BREAKING NEWS
Search

បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន ឆ្លងដែន ពី​ប្រទេស​ឡាវ មក កម្ពុជា​ឃាត់​ជនសង្ស័យ​២​នាក់​ថ្នាំញៀន​២០០​គីឡូក្រាម

ភ្នំពេញ ៖ កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ករណី​បទល្មើស​ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន ឆ្លងដែន ពី​ប្រទេស​ឡាវ មក កម្ពុជា សមត្ថកិច្ច​កម្ពុជា យើង​បានធ្វើ​ការ​ឃាត់​ជនសង្ស័យ​២​នាក់ ចាប់យក​ថ្នាំញៀន ២០០​គីឡូក្រាម ។

សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​ការដឹក​នាំ បញ្ជា​ផ្ទាល់ របស់ ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្ដម ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​លោក សួស សុខ​ដា​រា ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ចាត់តាំង ដឹកនាំ​ស្រាវជ្រាវ ករណី​បទល្មើស​ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន ឆ្លងដែន ពី​ប្រទេស​ឡាវ មក កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ។

កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សហការ​ជាមួយ​កម្លាំង​ជំនាញ (​ក​១) របស់​មន្ទីរ​ប្រ​ឆាំ បទល្មើស​គ្រឿងញៀន និង នាយកដ្ឋាន​ស៊ើប​ការ​និង​បច្ចេកទេស ដោយមាន​ការ​សម្របសម្រួល​ដឹកនាំ​ពី​ព្រះរាជអាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ គ្រឿងញៀន​ឆ្លងដែន តាមផ្លូវ​ទឹក ជា​លទ្ធផល ឃាត់ខ្លួន​ជន​ស​ង្ស័យ ២​នាក់ វត្ថុ​តាង​ចាប់​យក សារធាតុ​ញៀន ប្រភេទ ម៉េ​តំ​ហ្វេ​តា​មីន ចំនួន ២០១​កញ្ចប់​ធំ ស្មើ​ទម្ងន់ ២០០​គីឡូក្រាម ម៉ូតូ​កង់​៣ (​ឥណ្ឌា​) ១​គ្រឿង។

ចំពោះ​ករណី​បទល្មើស​ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន ឆ្លងដែន ពី​ប្រទេស​ឡាវ មក កម្ពុជា សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កំពុង​បន្ត​នីតិវិធី ចាត់ការ​តាមច្បាប់៕
​រ៉ា​វុ​ទ្ធ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114