BREAKING NEWS
Search

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់​ខ្លួន​បុរស​ម្នាក់​ទទួល​ផល​ចោរកម្ម ​រឹបអូស​ម៉ូតូ​ចំនួន​២៤គ្រឿង

កណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​​រួមមាន ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ការិយាល័យ​អន្តរាគមន៍​ និង​ អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល សហការ​គ្នា​ចុះ​ឃាត់​ខ្លួន​បុរស​ម្នាក់​ ទទួលផល​ចោរកម្ម​(ទទួលបញ្ចាំ) និង​រឹប​អូស​ម៉ូតូ​ចំនួន​២៤គ្រឿង ក្នុងនោះ​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សេង រិទ្ធី ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល។

ហេតុការណ៍​​ចុះឃាត់​ខ្លួន​បុរស​ដែល​ទទួល​ផល​ចោរកម្ម​ (ទទួលបញ្ចាំ) និង​ រឹប​អូស​ម៉ូតូ២៤គ្រឿងនេះ ធ្វើ​ឡើង​នៅ​វេលាម៉ោង​១១និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុច​ ភូមិស្វាយមាស ឃុំ វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់​ខ្លួន​នេះ មានឈ្មោះ គីម ឡេង​សល់ ភេទ ប្រុស ​អាយុ​៤០​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរទទួល​បញ្ចាំ មាន​ទីលំនៅ​ភូមិ ឃុំកើតហេតុខាងលើ។

ម៉ូតូ​បញ្ចាំ​ដែល​សមត្ថកិច្ចរឹបអូស​រួមមាន ១.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ តាកែវ 1A-8959(​ខូច​គ្រាប់​សោ​រក​) ២.​ម៉ាក​Hongda Dream C125 ពណ៌​ក្រហម ពាក់​ផ្លាកលេខ 1AB-5644(​ខូច​គ្រាប់​សោ​រក​) ៣.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1R-2399 ៤.​ម៉ាក Hongda dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1AA-1821(​ខូច​គ្រាប់​សោ​រក​) ៥.​ម៉ាក Suzuki Viva ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រៃវែង​1B-5222 ៦.​ម៉ាក Hongda Wave ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1BZ-5805 ៧.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1K-5712(​ខូច​គ្រាប់​សោ​រក​) ៨.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1N-0556(​ខូច​គ្រាប់​សោ​រក​) ៩.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1BN-7408 ១០.​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1CI-8227(​ខូច​គ្រាប់​សោ​រក​) ១១.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1AD-2583 ១២.​ម៉ាក Hongda Dream C125​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1CR-6825 ១៣.​ម៉ាក Hongda Scoopy Mini ពណ៌​ផ្កាឈូក ពាក់​ផ្លាកលេខ ភ្នំពេញ 1AD-0543 ១៤.​ម៉ាក Hongda Cup70 ពណ៌​ខៀវ គ្មាន​ផ្លាកលេខ ១៥.​ម៉ាក អាសង់កា​រ៉េ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ ១៦.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1FX-5480(​ខូច​គ្រាប់​សោ​រក​) ១៧.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1FR-0159 ១៨.​ម៉ាក Hongda Cup50 ពណ៌​ខៀវ គ្មាន​ផ្លាកលេខ​ ១៩.​ម៉ាក Hongda Wave ពណ៌​ស គ្មាន​ផ្លាកលេខ​
២០.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1CC-7559 ២១.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1FF-9224 ២២.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1AD-5491 ២៣.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1FL-5183 ២៤.​ម៉ាក Hongda Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ​1AA-1945។

បើ​តាម​លោកឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្តាល​ សម្រុះសម្រួល​ដោយ​លោក សេង រិ​ទ្ទី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល បានធ្វើ​ចុះ​បង្ក្រាប​ផ្ទះ​ជនសង្ស័យ ឆែកឆេរ ​រក​ឃើញ​ម៉ូតូ​ចំនួន​២៤​គ្រឿង​ដូច​បាន​រៀបរាប់ខាង​លើ ហើយ​ពុំ​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ទេ​។ បន្ទាប់មក​ក៏​បាន​បញ្ជូន ជនសង្ស័យ​និង​វត្ថុ​តាង​ ​ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕
ប្រភព ​វ​រ​សេនីយ៍ទោ អ៊ុន យ៉ុង
កែសម្រួលដោយ ៖ នាគព័ន្ធ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114