BREAKING NEWS
Search

ក្នុងថ្ងៃតែមួយ មានករណីលិចទូកចំនួន ០២ គ្រឿង គឺទូកទេសចរណ៍ ០១គ្រឿង និង ទូកអ្នកនេសាទ ០១គ្រឿង នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ មូលដ្ឋាន អ-ហ ក្រុងកោះរ៉ុង បានទទួលព័ត៍មានមកថា មានករណីទូកកន្ទុយវែង ដឹកភ្ញៀវទេសចរណ៍មួយលិច នៅចំណុចឆ្នេរ ឡុងសិត ជិតផែបាកាស ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ក្រេាយទទួលបានព័ត៍មានកម្លាំងបានចុះដល់ទីតាំងកន្លែងកើតហេតុ ទើបដឹងថា ទូកខាងលើបានចតបោះយុត្តថ្កានៅមាត់ឆ្នេរ ដេាយខ្យល់បក់ខ្លាំងពេក យុត្តថ្ការសាត់ធ្វើអេាយទូកទៅប៉ះនឹងថ្មបណ្តាលអេាយបែកទឹកចូលពេញជាហេតុបណ្តាលអេាយលិចតែម្តង។

– តាមការអេាយដឹងពីម្ចាស់ទូកឈ្មោះ ហុង ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិ ឃុំ ខាងលើ បានអេាយដឹងថា កាលពីយប់ ខ្លួនបានចតបោះយុត្តថ្កាដូចរាល់ដង ស្រាប់តែពេលមកមើលទូកបាត់មិនឃើញ ពេលឭថាទូកលិចក៏មកមើលពិតជាទូករបស់ខ្លួនមែន តែមិនបណ្តាលអេាយគ្រោះថ្នាក់បាត់បង់អាយុជីវិតនរណាម្នាក់ឡើយ។

– បច្ចុប្បន្នម្ចាស់ទូកកំពង់បូមទឹកចេញនឹងស្រង់យកមកដាក់នៅលើគេាកវិញ។

 

ដោយឡែកមានករណីមួយទៀតនៅថ្ងៃទី១ ខែសីហា នេះដែរ វេលាម៉ោងប្រហែល ១៧:០០នាទីល្ងាច ក៏មានករណីទូកនេសាទត្រីពណ៌ខៀវបានលិច នៅចំនុចប្រហែល០៥ម៉ៃ​ ពីច្រាំងភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ។

– ទិសដៅចេញពីក្រុងព្រះសីហនុទៅភូមិសុខសាន្ត​  សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ។ 

– ជនរងគ្រោះ​មាន ចំនួន១៥នាក់ ភេទស្រី ៨នាក់ ​(ករណីនេះមិនបណ្តាលអោយមនុស្សស្លាប់ទេ) ត្រូវបានជួយសង្គ្រោះដោយទូកនេសាទត្រី ហេីយកំពុងដឹកជនរងគ្រោះទាំងអស់ទៅក្រុងព្រះសីហនុវិញ (ទិសដៅចូលផែ ១៧)៕

 

អត្ថបទ៖ ភ្នាក់ងារកម្ពុជាថ្មី លោក ស៊ុយ ចាន់ធា រាយការណ៍ពីខេត្តព្រះសីហនុ