BREAKING NEWS
Search

សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​មុខសញ្ញា​ជនសង្ស័យ​៣នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

កំពង់ស្ពឺ ​៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចាប់​យក​វត្ថុ​តាង​មួយចំនួន​។

ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង ១២​និង​៥០​នាទី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ផ្សារ​ចាស់ ​សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ​ក្រុង​ច្បារមន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​៣​នាក់​។

ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​ម៉ៅ​រ៉ា​ ដែន​ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ នៅ​ភូមិ​ពាណិជ្ជកម្ម ​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​។ ២-​ឈ្មោះ​វ៉ង ​សំបូរ ​ហៅ​កុយ​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ត្រស់​ សង្កាត់​ស្វាយ​ ក្រវ៉ាន់​ ក្រុង​ច្បារមន​។ ៣-​ឈ្មោះ​ពេជ្រ ​ណា​សៀន​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​នៅ​ភូមិ​អូរ​១ ​សង្កាត់​៤​ក្រុង​កំពង់សោម ​ខេត្ត​ព្រះសីហនុ​។ វត្ថុតាង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​១៦​កញ្ចប់​(១​តូច​និង​១៥​ធំ​) , ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត។

ករណីនេះ​ ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114