BREAKING NEWS
Search

មនុស្ស​ជាង​៣០០​នាក់​មកពី​ប្រទេស​ចិន ត្រូវ​បានធ្វើ​ច​ត្តា​ឡី​ស័ក ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងសុខាភិបាល

ភ្នំពេញ ​៖ នា​ថ្ងៃ​០១ សីហា ម្សិល​មិញ​នេះ​ មាន​យន្តហោះ​ដឹក​អ្នកដំណើរ​ចំនួន​២​ជើង​មកពី​ប្រទេស​ចិន បាន​ចុះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​អ្នកជិះ​ជាង​៣០០​នាក់ ហើយ​អ្នក​ទាំងនេះ ត្រូវ​បានធ្វើ​ច​ត្តា​ឡី​ស័ក ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងសុខាភិបាល​។

មន្ត្រី​ដែល​បម្រើការងា​រលើ​វិស័យ​នេះ ​បាន​ឲ្យ​ដឹង​ថា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី​០១ ខែសីហា ឆ្នាំ២០២០​ មាន​យន្តហោះ​ដឹក​អ្នកដំណើរ​ចំនួន​២​ជើង មកពី​ប្រទេស​ចិន ចំនួន​មនុស្ស​សរុប ៣៤០​នាក់ ត្រូវ​បានធ្វើ​ច​ត្តា​ឡី​ស័ក ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងសុខាភិបាល​ហើយ​ដែរ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃទី​០២ ​ខែសីហា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ម្នាក់​បន្ថែម​ទៀត ដែលជា​ករណី​នាំចូល​ពី​ខាងក្រៅ។

សម្រាប់​ថ្ងៃនេះ​ដែរ​ ក៏​មាន​អ្នក​ជា​សះ​ចំនួន​៣២​នាក់ ដែល​ក្នុងនោះ​មាន​បងប្អូន​ខ្មែរ​យើង​២៩​នាក់​និង​បុរស​ជនជាតិ​ឥ​ណ្ដូ​នេ​ស៊ី​៣​នាក់​៕
ស្រីរ័ត្ន

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114