BREAKING NEWS
Search

ស្ពានឈើ “​ដំរី​ផុង​”​នៅ​ឃុំ​ស្ទឹង​កែវ​ស្រុក​ទឹកឈូ ដែល​កំពុង​ទ្រុឌទ្រោម នឹងត្រូវ​សាងសង់​ថ្មី​ដោយ​ថវិកា​ឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ

កំពត ៖ បន្ទាប់ពី​ទទួល​បាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លោក ជាវ តា​យ​អភិបាលខេត្ត​ពត បាន​អញ្ជើញ​ចុះ​ដល់ទី​តាំង​ស្ពាន “​ដំរី​ផុង​” ដែល​មាន​សភាព​បាក់​ទ្រុឌទ្រោម ស្ថិតនៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ​ខេត្តកំពត កាលពី​សៀ​ល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២០ ដើម្បី​សិក្សា​ស្វែងយល់​និង​វាយតម្លៃ លើ​គម្រោង​សាងសង់​ស្ពាន​ថ្មី​ឡើងវិញ ដោយ​ប្រើ​ថវិកា​ឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​។

​តាម​សេចក្ដីរាយការណ៍​របស់​លោក​មេឃុំ​បាន​ឲ្យ​ដឹង​ថា ស្ពាន​”​ដំរី​ផុង​”​នេះ​មាន​ប្រវែង​៤១​ម៉ែត្រ​បាន កសាង​ឡើង​តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម ប៉ុន្តែ​មានការ​បាក់បែក​ទ្រុឌទ្រោម ទើប​រហូតដល់​ឆ្នាំ​១៩៩៣ ​ក៏​មាន​ថ្នាក់ដឹកនាំ​និង​សប្បុរសជន ព្រះសង្ឃ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ចាប់​ផ្ដើម​កសាង​ឡើង​វិញ ហើយក៏​មាន​ភាព​ខូចខាត​និង​ការ​ជួសជុល​ដើម្បី​ប្រើប្រាស់​ជា​បន្តបន្ទាប់​រហូត​សព្វថ្ងៃ​នេះ​។

បច្ចុប្បន្ន​ស្ពាន​នេះ​ រង​ការ​បាក់បែក​ខូចខាត​យ៉ាងខ្លាំង ពិបាក​ដល់​ការធ្វើដំណើរ​ឆ្លងកាត់ ពិសេស​ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឆ្លងកាត់​ទៅ​ស្រែ​ចំការ និង​ដឹក​កសិផល​ចេញទៅ​លក់​ទីផ្សារ និង​កូនចៅ​ប្រជាពលរដ្ឋ​ទៅ​សាលារៀន​ជាដើម​។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ពាន លោក ជាវ តា​យ បាន​សម្ដែង​ការចូលរួម​អបអរ នូវ​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ហ៊ុន សែន ដែល​បាន​ផ្ដល់​ស្ពាន​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ដើម្បី​ជួយ​សម្រួល​ការ​លំបាក ការ​ធ្វើ​ដំណើរ ក៏ដូចជា​ការ​ដឹកជញ្ជូន​កសិផល​ទៅ​លក់​ទីផ្សារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ក្នុង​តំបន់​នេះ​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​តែង​បាន​ផ្ដោត​ជា​សំខាន់​ក្នុងចំណោម​គោលនយោបាយ​អាទិភាព​នានា គឺ​ការអភិវឌ្ឍន៍​ និង ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជនបទ​ពិសេស​ស្ពាន​ផ្លូវថ្នល់ ដែល​ជា​តម្រូវ​ការចាំបាច់​ក្នុង​មូលដ្ឋាន​។ ដូច្នេះ​ក្នុងនាម​រដ្ឋបាល​ខេត្ត លោក​នឹង​ខិតខំ​ជំរុញ​កសាង​ស្ពានឈើ​ថ្មី​នេះ​ឡើងវិញ មិន​ឲ្យ​ហួស​ដំណាច់ឆ្នាំ ២០២០​នេះ​ឡើយ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ ហើយ​នៅពេល​ខាងមុខ លោក​អភិបាលខេត្ត​នឹង​ជំរុញ​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត តាមរយៈ​រដ្ឋបាលខេត្ត ធ្វើសំណើរ​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​កសាង​ស្ពាន​នេះ​ជា​ស្ពានបេតុង​ជំនួស​ដោយ​ស្ពានឈើ សម្រាប់​ប្រើប្រាស់​ជាប់​យូរអង្វែង​បន្តទៀត​។

ក្នុង​ឱកាស​នោះ​ដែរ តំណាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​សំដែង​ការ​អរគុណ​និង​ដឹងគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន​និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​តែងតែបាន​យកចិត្តទុកដាក់​ពី​ទុក្ខ​លំបាក តម្រូវការ​ខ្វះខាត​រប​ស់​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក ទូទាំង​ប្រទេស សំដៅ​ជួយ​លើកកម្ពស់​ជីវភាព​នឹង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

ជាមួយ​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត​ក៏បាន​ប្រគេន​ថវិកា​មួយចំនួន​ដល់​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​លោកយាយ​លោកតា​ចាស់ៗ​និង​កុមារ​ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះ​ផង​ដែរ​៕
សេង ណា​រិ​ទ្ធ

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114