BREAKING NEWS
Search

ពលរដ្ឋជីវភាពខ្វះខាត ៥ គ្រួសារបានទទួលអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំ សហការី និងអាជ្ញាធរដែនដី នាំយកនូវ អំណោយស្បៀងអាហារ ថវិកា ជាជំនួយឧបត្ថម្ភរបស់ ឯក ឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌឹត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥ គ្រួសារ រស់នៅភូមិអូររំដេង ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះបានធ្វើឡើង កាលពីថ្ងៃទី ៣១ ខែកក្តដា ឆ្នាំ ២០២០ ។
ប្រជាពលរដ្ឋ ៥ គ្រួសារ មានជីវភាពលំបាកខ្វះខាត បានទទួលការជួយឧបត្ថម្ភ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គ.ក មីចំនួនមួយកេស ទឹកត្រី ទឹក ស៊ីអ៊ីវពីរយួរ និងថវិកាមួយចំនួនផងដែរ។ ក្នុងនោះប្រជាពលរដ្ឋ ដែលបានទទួលអំណោយ ទីមួយគឺលោកតា អ៊ុក ឈួន អាយុ ៧៤ ឆ្នំា ពិការភ្នែកទាំងពីរ តាំងពីកំណើត រស់នៅ ម្នាក់ឯង ទី២ លោក យាយ សែម យ៉ាន អាយុ ៨០ ឆ្នំា រស់នៅតែម្នាក់ឯង បានអ្នកជិតខាងជួយឧបត្ថម្ភ អាហារបន្តិចបន្តួច ប្រចាំថ្ងៃ ទី៣ប្អូនស្រី ប៉ូ ប៉ូច អាយុ ៣២ ឆ្នំា មានសតិមិនប្រក្រតី ទី៤ លោក យាយ សុខ មឿន អាយុ ៧៣ ឆ្នំា ជរារស់នៅតែម្នាក់ឯង និងទី៥ ប្អូនស្រី គឹម ទូច អាយុ ៣៦ ឆ្នំា មានជំងឺប្រចាំកាយ មិនអាចប្រកបមុខរបរអ្វីបាន ។

ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានថ្លែងនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេច តេជោ និងសម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ។

សម្តេចបានផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បម្រើ ប្រជាជនដោយស្មោះត្រង់ និងឥតលក្ខខណ្ឌ ដែលមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយដឹងហើយ តែមិនបានដោះស្រាយនោះឡើយ។ ឯកឧត្ដម សោម ស៊ុន បានសំណូមពរ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើស្រែចំការ បង្កបង្កេីនផល ចិញ្ចឹមសត្វ ដោះស្រាយ ជីវភាពរស់នៅ និងបានក្រើនរំលឹកប្រជាពលរដ្ឋប្រុងប្រយ័ត្នការពារទប់ស្កាត់ ការឆ្លងរីករាលដាល មេរោគកូវីដ១៩ ដែលបច្ចុប្បន្ននេះ កំពុងឆ្លងរីករាលដាល នៅលើពិភពលោក ជាង ១៧ លាននាក់ហើយ ៕

អត្ថបទ៖ ប៊ុន រដ្ឋា

សូមចុចអាន៖ ពិតជា​សំណាង​ណាស់​! រថយន្ត​ធំ​បុក​គ្នា គ្មាន​អ្នក​គ្រោះថ្នាក់​

សូមចុចអាន៖  កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់​ខ្លួន​បុរស​ម្នាក់​ទទួល​ផល​ចោរកម្ម ​រឹបអូស​ម៉ូតូ​ចំនួន​២៤គ្រឿង