BREAKING NEWS
Search

តើ លុយ និង ជោគជ័យ ចែកមិនដាច់ពីគ្នា​ពិតមែនដែរទេ?

គ្រប់ពេលវេលា មនុស្ស​នៅតែ​ចែកមិនដាច់រវាងជោគជ័យនិងមានទ្រព្យ ជាពិសេសនៅលើវេទិកាជជែកធំៗ  មនុស្ស​ជាច្រើនបានអួតពីឋា​នៈនិងលុយ​ឬក្រុមហ៊ុនហើយចង់បង្រៀនយុវវ័យ​ពីរបៀបទទួលបានជោគជ័យក្នុងជីវិត​ទាំងពេលខ្លះគេខ្លួនឯងមិនយល់អ្វីហៅថាជោគជ័យផងក៏មាន​។
ភាគច្រើនគេគិត​ថា ជោគជ័យ ទាក់ទងនឹងផ្លូវដែលមនុស្ស​អាចរកលុយបានច្រើន មិនថា​លក់ទ្រព្យឳពុកម្តាយ ឬលក់ដូរអ្វី។
ក្រោយមកមានជំងឺម្យ៉ាងដែលមា​នឈ្មោះថា Depressionនិងវិបត្តិអស់សង្ឃឹមដទៃទៀត រាប់ចាប់ពីការធ្វើអត្តឃាត រហូតដល់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ លែងអនុវត្តអ្វីៗបានតាមលំនាំប្រក្រតី លើសពីអារម្មណ៍ស្ត្រេសនឹងការងារអ្នករងគ្រោះ​ជាច្រើន បានបង្ហាញ​ឧទាហរណ៍ទៅរក​មូលហេតិពិត​ដែលតាមពិត​មានវិបត្តិជាច្រើន​កំពុង​ត្រូវបាន​បង្កឡើងដោយពាក្យថា«ជោគជ័យ»។
មនុស្ស ដែល​គិតថា​ខ្លួនទទួលបានជោគជ័យខ្លាំងណាស់អាចថា​មើលទៅទាស់ភ្នែក តែពួកគេ​មិនគ្រោះថ្នាក់ទេ ប្រសិន​បើធៀបនឹងមនុស្ស​ដែលគិតថាខ្លួនឯងកំពុងបរាជ័យ។
តាមពិត​មនុស្ស​ជាច្រើន​មិនបានដឹងទេថា ទោះមិនមែនជាមនុស្សពូកែ ក៏​គេអាចជោគជ័យបានដែរ។ ប្រសិន​បើគេ​អាច​ប្រើជំនាញនិង​ទេពកោសល្យដើម្បីធ្វើការងារល្អបំផុតតាមដែលអាចធ្វើទៅបាន គេជោគជ័យហើយ​កុំឱ្យតែទម្រន់ខ្ចិល​ហើយ​ដេករង់ចាំដើរតាមបុគ្គលជោគជ័យ។

អំពីលុយ

តាមពិតលុយ​គឺជាកត្តាជំរុញដ៏ធំមួយសម្រាប់អ្វីៗជាច្រើនក្នុងជីវិត​បានជាមនុស្ស​តែងតែយកចិត្ត​ទុកដាក់ជាមួយចំណូលនិងទ្រព្យ​។  ដោយសារតែ​លុយ​ចាំបាច់សម្រាប់សេដ្ឋកិច្ចហើយក៏ជាឧបករណ៍វាស់ថាតើអាជីវកម្មនិមួយៗ ទទួលបានជោគជ័យឬអត់ អាជីព​នោះកម្រិតកំពូលដែរឬអត់?  ដូច្នេះមនុស្សគ្រប់គ្នាតែង​កំណត់ថា​អ្នកណាម្នាក់ជោគជ័យ​ដោយសារ លុយ​ចំណូលនិងទំហំ​ប្រាក់ខែ​។

ភាពពិតជាក់ស្តែង
ចំណុចសំខាន់គឺមិនចាំបាច់រកលុយបានច្រើនដើម្បីទទួលបានជោគជ័យទេ។ មនុស្ស​ខ្លះ អាចស្ថិតនៅធម្មតា ហើយចាត់ទុកខ្លួនឯងថាទទួលបានជោគជ័យប្រសិន គេមិនបាន​​ធ្លាក់ទឹកចិត្តឬ បានឈ្នះការធ្លាក់ទឹកចិត្ត និងរស់ក្នុងសុភមង្គលជាមួយអ្វីដែលគេមាន ។ ចំណែកមនុស្ស​ជោគជ័យដែលងាយ​ស្រួលរកបំផុត​ គឺអ្នកដែលចេះបង្រៀន មានចិត្ត​ចង់បរិច្ចាគ ហ៊ានចែករំលែក​ផលប្រយោជន័ ហ៊ានបណ្តុះបណ្តាល និងហ៊ាន​ជ្រោមជ្រែងអ្នកដទៃ ឬ​ចូលជាកម្លាំងស្មគ្រ័របស់អង្គការសហប្រជាតិដើម្បីសង្គ្រោះផែនដី។

វិធីចុងក្រោយអដើម្បីមើលខ្លួនឯងថាជោគជ័យ​ឬមិន គឺមើលមនុស្សដែលនៅជិតយើង។ ថាយើង​ត្រូវបានទទួលស្គាល់ដោយសង្គមសុំជំនួយ​គេគាំទ្រយើងព្រោះយើងចែកទាន ឬគេពិតជាគោរពបុគ្គលិកលក្ខណៈរបស់យើង?
ក្នុងកាលៈទេសៈខ្លះ យើងអាចមាន​ឥទ្ធិពលលើមនុស្សផ្សេងទៀតដោយសារ​បណ្តោះអាសន្ន​ដែលយើងជាមេគ្រប់គ្រងគេ​ ឬគេកំពុងចង់បានអ្វីមួយពីយើង។ តែប្រសិន​បើយើង​មានការគោរពទាំងមិនបានផ្តល់អ្វី​ដល់ពួកគេ នោះទើបជាមនុស្សខ្លាំងពិតមែនជាមួយនឹងសមិទ្ធិផលយើងផ្ទាល់ ឬការចែករំលែកឱកាសដើម្បីអ្នកផ្សេងអាចនឹង​ទទួលបានជោគជ័យដែរ ក្នុងបរិបទផ្ទាល់ខ្លួន អាចធ្វើអ្វីមួយដែលមនុស្សជាច្រើនមិនអាចធ្វើបាន។

ចម្រើន​តារា

ប្រភព medium

ចុចអាន សម្គាល់មើលថាតើនាងកំពុងពេញចិត្តអ្នកវិញដែរអត់?

ចុចអាន សញ្ញាបង្ហាញថា គូប្រជែងកំពុង​ធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ