BREAKING NEWS
Search

៦យ៉ាងដ៏សំខាន់ ដែលបរាជ័យបង្រៀនយើង

បរាជ័យខ្លះ មនុស្ស​យើង​គួរមានមោទនភាពជាមួយ​ព្រោះ បានបង្ហាញ​ពីការ​ព្យាយាមយ៉ាងខ្លាំងរបស់បុគ្គលណាម្នាក់ និងការហ៊ាន​សាកល្បង។ នៅពីក្រោយ​មនុស្ស​រឹងមាំ ជាច្រើនគឺបង្កប់នូវស្លាកស្នាម​បរាជ័យ(ស្ទីវ ចប)។

មាន​មូលហេតុខាងក្រោមនេះដែលមនុស្ស​យើង​ជឿថា បរាជ័យនាំទៅរកជោគជ័យ ព្រោះថា៖

១  បញ្ជាក់ថា អ្នកជាមនុស្សមិនខ្លាចប្រឈម
គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ យើង​ក៏មិនអាចប្រៀបធៀបចំណុចខ្សោយឬរកឃើញ​វាដែរ ប្រសិនយើង​មិនព្រមសាកល្បង ។ មនុស្ស​ភាគច្រើន​មើលឃើញ​យើង ឬមករាប់អានកោតសរសើរ​តែពេលណាដែល ពួកគេឃើញជោគជ័យរបស់យើង ប៉ុន្តែមានតែយើង​ខ្លួនឯងប៉ុណ្ណោះដែលដឹងថា យើង​បានរីកចម្រើន​ជិតដល់គោលដៅហើយ​ជាមួយ​ការ​កំពុងព្យាយាមប្រឈមនឹង​បរាជ័យ ម្តងហើយ​ម្តងទៀត។

២ រៀនពីអ្វីដែលខុសដើម្បីរកត្រូវ
បរាជ័យមើលឃើញកំហុសនិង​មេរៀនចាំបានល្អជាងការរៀននៅសាលា។ ប្រហែលជាការគ្រប់គ្រងពេលវេលារបស់យើងមិនទាន់បានល្អប្រសើរ? ការគ្រប់គ្រង​ខ្លួនឯងនៅស្ទើរ​? សិល្បៈដឹកនាំអង្គភាពនៅមិនទាន់ល្អ? គេ្រប់គ្នា​រៀនជំនាញជីវិតកាន់តែមាំឡើងៗ ក្រោយពេលពួកគេបរាជ័យ។

៣ រៀនអភ័យទោសឱ្យខ្លួនឯងនិងមិនចាប់កំហុសអ្នកដទៃ
ដូចគ្នានឹងឃ្លាថា យើងគួរស្រឡាញ់ខ្លួនឯងនោះដែរ គឺ​យើងត្រូវចេះអភ័យទោសឱ្យខ្លួនឯងជាមុនសិននៅរាល់ការបរាជ័យ ដោយសារតែអ្នកកំពុងធ្វើការរួមគ្នាជាមួយជីវិត​និងពេលវេលា​ក្នុងការ​បង្កើត​បទពិសោធន៍ឱ្យយើង។ វាជាការសម្រេចចិត្តរបស់ុយើងខ្លួនឯងថា តើជ្រើសរើសទុកវាជាកំហុសឬជាមេរៀន។

៤ យើងកាន់តែខ្លាំង ជាងពេលណាទាំងអស់
ដោយការឈឺចាប់និងការលំបាកគ្រប់យ៉ាងនោះហើយ ក៏ប្រហែលជាពេលវេលាឬស្ថានភាពមួយដែលធ្វើឱ្យយើង​ចាស់ទុំ និងស្ងប់នឹងនរជាងមុន។ អារម្មណ៍ឈឺចាប់ តែងតែធ្វើឱ្យគ្រប់គ្នាគិតរកមធ្យោបាយព្យាបាល ហើយ​ការព្យាបាលនោះ បានញាំងឱ្យម្នាក់ៗកាន់តែរឹងមាំនិងមានភាពប្រាកដនិយមជាងការស្រមៃ​ក្នុងអារម្មណ៍បោកបញ្ឆោត​។

៥ ងាកមកចេះថែទាំផ្លូវចិត្ត​ខ្លួន

យើងត្រូវការអារម្មណ៍ឈឺចាប់ដើម្បីឱ្យយើងដឹងថា នៅពេលណា​ដែលរាងកាយរបស់យើងត្រូវការការថែទាំបន្ថែម ក៏ជាសញ្ញាសំខាន់ឱ្យ​យើង​ងាកមកយកចិត្តទុកដាក់លើខ្លួនឯង ហើយអាចចាត់វិធានការដើម្បីដោះស្រាយនូវរឿងជីវិតដោយខ្លួនឯងដែរ។

៦ លែងភ័យខ្លាច

ការបរាជ័យនឹងមិនសម្លាប់យើង​ទេ ប៉ុន្តែការភ័យខ្លាចបរាជ័យនឹង​ធ្វើឱ្យយើងឌីប្រេសបាន។ ចង់បានជោគជ័យគឺល្អ ចង់បានពេក ជាការបរាជ័យទៅវិញ ។មិនត្រូវទុកឱ្យភាពជោគជ័យឈានមកបញ្ជាជីវិត​យើង​ឱ្យស្មុគទេ បើជោគជ័យ​ធ្វើឱ្យយើងលំបាក វាម៉េចនឹង​សមថាជាជោគជ័យ?

ហាណា

​ប្រភព theodyssey

ចុចអាន បច្ចេកទេសដែលផ្តល់តម្លៃដល់អ្នកដទៃតាំងពី​ក្នុងជំនួបដំបូង

ចុចអាន ជីវិតមនុស្ស ចង់ចម្រុះពណ៌ដូចឥន្ធនូ គប្បីរៀនដើរកាត់ភ្លៀងផ្គរជាមួយ​៨ចំណុចនេះ