ព័ត៍មានទាន់​ហេតុការណ៏
Search

១៦ឆ្នាំក្នុងគុកប្រទេសថៃ! រឿងពិតមួយនៃ​បវរកញ្ញាម្នាក់ត្រូវបញ្ចប់សេរីភាពព្រោះជញ្ជូនគ្រឿងញៀនដោយមិនដឹងខ្លួន

នៅពេល​ត្រូវចាប់ខ្លួន Vanessa Leone Goosen មានវ័យ​២២ឆ្នាំ ជាអ្នកបង្ហាញម៉ូដល្បី ក៏ជា​បេក្ខភាពបវរកញ្ញា​ជម្រុះចុងក្រោយ​របស់អាហ្វ្រិកខាងត្បូង។

នាង​បានធ្វើដំណើរ​ទៅកាន់ប្រទេសថៃ នៅឆ្នាំ១៩៩៤​សម្រាប់ជំនួញ​មួយ​ ហើយវិលមកវិញជាមួយសៀវភៅ​អាឡិកត្រនិកធ្ងន់កណ្ឌុក ផ្ញើ​ដោយអ្នកស្គាល់គ្នា ដែលនាងមិនបានដឹងឡើយ​ថា​វា ជាដើមចមនៃការជាប់ពន្ធនាគារ​​ប្រទេសថៃ​ដល់ទៅ១៦ឆ្នាំ។

រឿងរា៉វរបស់នាង​ត្រូវបានចងក្រងជាសៀវភៅនៅឆ្នាំ​២០១៦ ហើយ​ផ្សព្វផ្សាយទូទាំំង​ពិភពលោកជាមេរៀនសម្រាប់ស្ត្រី​វ័យក្មេងទំាងឡាយ ។

នាង​រំលឹកថា នៅមុន​ពេលកើតរឿង​ដ៏​អាក្រក់បំផុតនេះ នាង​និងសង្សារ​ដែលស្គាល់គ្នាបានដល់ទៅបួនឆ្នាំ​ឈ្មោះ​Falix បានបើកហាងលក់សំលៀកបំពាក់រួមគ្នាមួយ។  ដោយ​សារនាងកំពុង​បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃបវរកញ្ញាអាហ្វ្រិកប្រចាំ​ទ្វីប​ខាងត្បូង នាងលក់ដាច់ខ្លាំង​ហើយមានទំនុកចិត្ត​ចំពោះមុខរបរក៏​ដូចជា​ជីវិត​ខ្លួនជាខ្លំាង​ដែរ។

ពេលមកដល់ស្រុកថៃនាង​ដឹងថា​ខ្លួនមាន​ផ្ទៃពោះ​ព្រោះចាប់ផ្តើមពុលក្លិននានានៅពេលព្រឹក ព្រមទំាង​ទន់ខ្សោយ​សុខភាព។ ការវិលទៅផ្ទះ វិញជា​រឿងចាំបាច់មួយ។ មកដល់ច្រកចេញពីប្រទេស​ថៃ សន្តិសុខម្នាក់បានស្នើ​សុំ​បើកវ៉ាលីសរបស់នាង ដែលជា​ហេតុធ្វើឱ្យនាងរអ៊ូរទាំក់បាំងទេ«ខ្ញុំគ្មានអីលាក់កំបាំងទេ!»

សន្តិសុខ ដកកាំបិតចេញពីចង្កេះ​ហើយ​ឆ្កឹះ​យក​សៀវភៅមួយចេញពីវ៉ាលីសនៅនឹងមុខនាង ព្រមទំាំង​ពិនិត្យ​ដោយសង្ស័យ ។ មិនយូរប៉ុន្មាន គេបានឆ្កឹះចេញពីខ្នងនៃសៀវភៅនូវ​បំណះមួយ ដែលនាំឱ្យធ្លាក់ចេញមក កញ្ចប់ម្សៅពណ៌សតូចៗចំប្រប់ពេញឥដ្ឋ។

នាង​បានមើលទៅសកម្មភាពនោះដោយស្រឡំាងកាំង​។ សន្តិសុខរូបនោះ​ប្រកបដោយភាពភ្ញាក់ផ្អើល ។ គាត់បានឮស្រែកសន្ធាប់ជាភាសាអង់គ្លេសដោយចង្អុលទៅផ្ទាំងប្រកាសព្រមាននៅខាងក្រោយខ្នងដែល​សរសេរ​ថា“ចរាចរ​ហេរ៉ូអ៊ីន​គឺមាន​ទោស​ដល់​ជីវិត” ។

ពេលនោះ​នាង​ដឹងថា ខ្លួនកំពុងត្រូវបានគេ​ប្រើប្រាស់នាំ​យកគ្រឿងញៀនឆ្លងដែន។ នៅពេល​លែងគិតអ្វីចេញ មាន​តែងងឹតមុខស្លុប នាងត្រូវបាននាំទៅកាន់​បន្ទប់សួរចម្លើយ។
ភា្លមៗ​នាងនឹកឃើញដល់មុននេះ​ថ្ងៃ Jackson ដែលជាមិត្តភក្តិមកពីប្រទេសអាហ្វ្រិកខាងត្បូងបានទូរស័ព្ទមកពេលនាងកំពុងសំរាកនៅក្នុងសណ្ឋាគារនៅឡើយ ដោយ​បានប្រាប់ថា បងប្រុសរបស់គេក៏នៅប្រទេសថៃដែរហើយមានសៀវភៅវិស្វកម្មខ្លះ សួរនាងថា តើអាចជួយកាន់មកផ្ទះវិញផងបានទេ?

នាង​គ្មានទំនិញច្រើនទេ​ព្រោះចាញ់កូន ក៏​យល់ព្រមជួបជាមួយបងប្រុសរបស់គេ​ទទួលមក​នូវ​សៀវភៅពីរបី​ដេល​មានគំនូរបច្ចេកទេសនិងធ្ងន់បន្តិច ។

ក្រោមការសួរចម្លើយនៅឯអាកាសយានដ្ឋានVanessa Leone Goosen មានវ័យ​២២ឆ្នាំ បានព្យាយាមពន្យល់ដល់សន្តិសុខថា សៀវភៅទាំងនោះមិនមែនជារបស់នាងទេ។ ថ្នាំដែលពួកគេរកឃើញគឺ​ ហេរ៉ូអ៊ីនទម្ងន់សរុប​ ១.៧ គីឡូក្រាម។ ឆ្មាំបានព្យាយាមប្រើ​កាំរស្មី X លើVanessa ប៉ុន្តែនាងបានអង្វរពួកគេឱ្យយល់ ព្រោះ​នាងកំពុង​មានផ្ទៃពោះ។

ឮក្នុងពេលដែលនាងមិនដឹងថា​ត្រូវធ្វើយ៉ាងណា ពួកគេ​បានបន្តឆែកជាតិថ្នាំំ​ក្នុងទឹកនោម នាង​ទំាងនាង​មិនដែលឃើញគ្រឿងញៀនសោះ ពីមុនមក។

ទំាង​គ្មាន​អ្នកណាបកប្រែVanessa ត្រូវបានគេប្រគល់ឯកសារឱ្យស៊ីញ៉ែ ប៉ុន្តែ​វា ជាភាសាថៃដូច្នេះហើយ នាង​បានបដិសេធមិនចុះហត្ថលេខា។ ពួកគេ​បានដាក់ខ្នោះដៃនាង រួច​នាំទៅប៉ុស្តិ៍ប៉ូលីស​ជាកន្លែងដែលនាងត្រូវបានគេផឆែកឆេរ​គួរឱ្យអាម៉ាស់មួយ ហើយបោះចោលនៅក្នុងបន្ទប់បិទជិត​។

អស់រយៈពេលជាច្រើនថ្ងៃ នាងមិនអាចហៅទូរស័ព្ទ គ្មានជំនួយ ហើយក៏​មិនដឹងថា មានអ្នកណាម្នាកដឹងថា មានអ្វីកើតឡើងចំពោះ​ខ្លួនដែរឬអត់នោះទេ?

ឆ្មាំតែងតែ​ស្រែកដាក់នាង​ជាភាសាថៃ ហើយ​ជារៀងរាល់ថ្ងៃនាង​តែងតែសង្ឃឹមថា​ Felix នឹងបញ្ជូនមេធាវីម្នាក់ឬមន្ត្រី​ស្ថានទូតណាម្នាក់មកដោះស្រាយរឿងនាង  ប៉ុន្តែបន្ទាប់ដប់ថ្ងៃបានកន្លងទៅ​ដោយស្ងាត់ស្ងៀម និង ក្រៀមស្រពោន ហើយ​ចុងក្រោយ គេនាំនាង​ទៅតុលាការទំាងដៃជាប់ខ្នោះ។

ចៅក្រមបានអានសេចក្តីវិនិច្ឆ័យដ៏វែងមួយជាភាសាថៃ ហើយ​គ្មានអ្នកណាបកប្រែទេ។

កូនស្រីរបស់Vanessa គឺ Felicia ដែល​បានកើតនៅក្នុងគុក ហើយបានចំណាយពេលបីឆ្នាំដំបូងនៃជីវិតនៅទីនោះ។
នាងត្រូវបានដោះលែងវិញ​នៅឆ្នាំ ២០១០ ជាការ​លើក​លែងទោសពិសេស​ដោយព្រះមហាក្សត្រថៃ Bhumibol Adulyadej ។ Goosen បានបរិយាយពី​រឿងរ៉ាវនៃការបាត់បង់យុវវ័យ​របស់នាងនៅក្នុងសៀវភៅមួយនិពន្ធដោយ Joanne Joseph និង Larissa Focke មានចំណងជើងថា ថ្នាំញៀន។

ក្នុងសៀវភៅនោះ នាងបាននិយាយអំពី​មូលហេតុដែលនាង​ចង់រស់ និង​ក្លាហានអំពាវនាវឱ្យខ្លួនឯងមានសេរីភាព។ នាងនិយាយ​តាមរយៈសៀវភៅនោះថា“ មួយភ្លែតនៅអាកាសយានដ្ឋានដនមឿងនារសៀលខែមេសាធ្វើឱ្យម្ចាស់ក្សត្រីនៃសម្រស់ ក្លាយមកជាអ្នកទោសគ្រឿងញៀន»។

ក្នុងរយៈពេលដំបូងនៃការចូលដល់​ពន្ធនាគារ Goosen មិនបានទទួលដំណឹងអ្វីទំាងអស់ពីប្រទេសកំណើតខ្លួន រហូតដល់មួយខែក្រោយ នាង​បានទទួលសំបុត្រ​ពីមិត្តជិតដិតគឺ កញ្ញា Cristina ដែលពួកគេ​និយាយថា​គេកំពុង​រកមេធាវី​ដើម្បីជួយនាង​។

តែFalixមិនដែល​អើតមុខមកទេ។ ក្រោយមកគេ​បានមកលេងនាង​ក្នុងគុក តែម្តងនោះគត់។ ពេលត្រឡប់ទៅ​វិញបានមួយថ្ងៃ គេសរសេរសំបុត្រ​មកប្រាប់នាង​វិញថា គេគ្មានលទ្ធភាព​ជួលមេធាវីមកសើរើរឿងក្តីរបស់នាង​ឡើយ។ គេនិយាយ​ថា គេ​សោកស្តាយ​ដែលមិនអាច​ជួយ​អ្វី​ដល់នាង​និង​​ក្នុងផ្ទៃនាងបាន។ សង្សារម្នាក់នេះ​គេក៏ដំណឹង​បាត់ទៅជារៀងរហូត ។ ​

Vanessa ​ធ្លាប់ចង់ស្លាប់ ​ ប៉ុន្តែ​គឺកូនស្រីរបស់នាងឈ្មោះ Felicia ដែលជាការ​បណ្តាលចិត្ត​នាង​ឱ្យ​តស៊ូរស់។ ដោយសារនាង​ជាម្តាយ​ម្នាក់ ដូច្នេះ​នាង​បានរួចពីទោសប្រហារជីវិត​ប៉ុន្តែ​ ត្រូវនៅទីនោះ​អស់មួយ​ជីវិតវិញ ដូច្នេះ នាងត្រូវបានគេប្តូរឱ្យទៅនៅគុកសម្រាប់ស្ត្រីជាម្តាយ ដែលគ្រប់គ្នា​គេងផ្ទាល់ឥដ្ឋលើកន្សែង​ពោះគោមួយម្នាក់។​ ក្មេងកម្សត់​ឈ្មោះ Felicia បានប្រសូតមក​ក្នុងរយៈពេល ៦ ខែ បន្ទាប់ពីនាងឈាន​ចូលមក​ពន្ធនាគារ។ នៅពេលកូននាង​ជិតបានបីឆ្នាំំ ទើបគេមកប្រាប់ថា​កុមារ​ទំាងអស់ត្រូវបំបែកចេញ នៅពេលគម្រប់៣ឆ្នាំ ហើយប្រសិនបើនាង​មិនអាច​រកបានអ្នកណាមកទទួលក្មេងទេ ​កុមារនឹងត្រូវ​បញ្ជូនទៅ​រស់ក្នុងមណ្ឌលក្មេងកំព្រា។​

នាងគ្មានអ្នកណា​ដែលមានលទ្ធភាពទេនៅក្នុងគ្រួសារ។  សូម្បីសង្សារក៏មិនអាចទាក់ទង​បានរហូតមកហើយ។ ចំណែកក្តីសង្ឃឹមចុងក្រោយ គឺមិត្តទំាងបីដែលធំមកជាមួយគ្នា។ ​នាងមិនដាច់ចិត្តនិយាយ ព្រោះពួកគេក៏លំបាក។​ពួកគេ​ក្មេងៗ គ្មានការងារធ្វើ ម៉េចនឹង​អាច​ទទួលយកកុមារអាយុបីឆ្នាំ្នម្នាក់​ទៅក្នុងបន្ទុកបាន?

ចុងក្រោយនាង​ដាច់ចិត្តនិយាយជាមួយ​មិត្តម្នាក់ឈ្មោះ Melinea ដែលមាន​ស្វាមីឈ្មោះ​Hilton​និងកូនស្រីម្នាក់ឈ្មោះLarell។ មិត្តនោះបានឆ្លើយ​អូខេទំាងមិនរារែក។​

Vanessa ពិពណ៌នាអំពីការឈឺចាប់របស់នាងដែលត្រូវបញ្ជូនកូនតូចត្រឡប់ទៅអាហ្វ្រិកខាងត្បូងវិញនៅឆ្នាំ ១៩៩៧ ថា «នៅពេលជិតបែកគ្នាមែនទែន រាល់ថ្ងៃខ្ញុំអង្គុយ​មើលកូនតូចអាហ្រ្វិកស្បែកខ្មៅម្នាក់នេះ​ទំាងទឹកភ្នែក​ហូរ​មិនដឹងយកទៅណាអស់! នាងនិយាយភាសាថៃស្ទាត់ហើយ​ច្បាស់ពីវប្បធម៌ថៃដោយ​មិនដឹងអ្វីសោះអំពីអាហ្រ្វិកខាងត្បូង លើកលែងតែអ្វីដែលម្តាយ​បានប្រាប់នាង!គេ​អាហយុ៣ឆ្នាំ គេតូចមែនទែន តែគេក៏ឆ្លាតបំផុត!​គឺឆ្លាត​ខ្លាំង​! ខ្ញុំតែងតែ​បង្រៀនគេស្គាល់ពណ៌ និង​របៀបនិយាយ​ព្រមទំាង​ញញឺម គួរសម​និងមានសុជីវធម៌! ខ្ញុំដឹង​ថាគេនឹងភ្លេចម្តាយម្នាក់នេះ​នៅថ្ងៃណាមួយ!»

នៅពេលចុងក្រោយមកដល់ Malenia និង ស្វាមី​បានមកដល់បាងកក។ ពួកគេ​ចេញចូល​គុកពី៦ទៅ៧ថ្ងៃឱ្យនាង​តូចទម្លាប់ស្គាល់មុនពេលយកនាងចេញពីម្តាយ​ទៅ។

“ កូនបានរត់ត្រឡប់​មករកខ្ញុំម្តងហើយម្តងទៀត ដើម្បីថើបខ្ញុំដោយលាគ្នា តាមរយៈសំណាញ់លួសដែលបំបែកយើង។ ខ្ញុំរាប់ស្នាមថើបស្អិតៗ​របស់គេ​គឺថើបខ្ញុំ ១០ ដង។ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ ទោះបីមន្រ្តីម្នាក់ឈរ នៅក្បែរខ្ញុំខំ​ខ្សឹបប្រាប់ខ្ញុំថា​កុំអោយយំ»កូនខ្ញុំប្រាប់​ខ្ញុំថា «ម៉ាក់កុំយំម៉ាក់នឹងទៅ​ឆាប់ៗណាម៉ាក់សន្យាទេ?”ខ្ញុំងកក្បាលភ្លាម ប៉ុន្តែរយៈពេល ១៣ ឆ្នាំឯណោះ ដែល​ខ្ញុំបានជូបគេវិញ គឺ​មុនមួយថ្ងៃនៃខួប​ឈានចូលអាយុ ១៦ ឆ្នាំរបស់​នាង​។

 

Vanessa Goosen ជាមួយកូនស្រី Felicia Goosen នៅពេលនាង​មានសេរីភាពភ្លាមៗឆ្នាំំ២០១០

ក្នុងបទសម្ភាសន៍ជាមួយកាសែត Sunday Times នាង Goosen បាននិយាយថា នាងចង់ប្រាប់រឿងរបស់នាងទំាង​អស់ទៅកាន់ពិភពលោកតែវាវែងឆ្ងាយណាស់។ Jacksonដែលបោកបញ្ឆោតនាងបានបាត់ខ្លួនទៅមិនដឹងនៅឯណាទេ។ លើកចុងក្រោយក្នុងឆ្នាំ ២០០៩ នាងត្រូវបានគេប្រាប់ថា ត្រូវបានដោះលែងឱ្យទាន់ពេលវេលាសម្រាប់ថ្ងៃកំណើតរបស់កូនស្រីFelicia ព្រោះ​ព្រះរាជាផ្តល់ការលើកលែងទោសដល់ដល់អ្នកទោសមួយ​ចំនួន​រាល់ថ្ងៃខួបកំណើតទ្រង់។

នាងនិយាយថាជីវិតយុវវ័យ​របស់នាងត្រូវបានគេដកហូត តែនាង​មិនចង់បានការប៉ះប៉ូវអ្វីពីព្រះវិញក្រៅពីសុំនៅជាមួយកូនស្រីសំណព្វ។ Melenia ដែល​ថែទំាFeliciaបានអាយុ១៦ឆ្នាំ បានស្លាប់បីខែមុនមិត្ត​ភក្តិខ្លួន​បានចេញពី​ពន្ធនាគារ។ Vanessa ដែលធ្លាប់ឆ្លងកាត់​ការបាក់ទឹកចិត្តជាខ្លំាង​ បច្ចុប្បន្នជា អ្នកដើរតួនាទី​លើកទឹកចិត្ត​អ្នកដទៃ ។ អ្នកអាន​អាចរកនាង​ក្នុងបណ្តាញសង្គមនានា​និងតួនាទីរបស់នាង​ក្នុងការ​ប្រឆាំង​អំពើហិង្សាលើស្ត្រី។

ប្រភព https://www.timeslive.co.za/

សម្រួល ឡាហ្សូលី