ទារិកាអាយុ ១៧ ថ្ងៃជាអ្នកជំងឺកូរ៉ូណាក្មេងជាងគេដែលបានជាសះស្បើយ

ទារិកាអាយុ ១៧ ថ្ងៃបានជាសះស្បើយពីវីរុស Covid-19 បន្ទាប់ពីនាងបានឆ្លងពីម្ដាយនៅថ្ងៃសម្រាលនៅមន្ទីរពេទ្យក្រុងអ៊ូហាន។ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ទារិកានេះជាអ្នកជំងឺវ័យក្មេងបំផុតដែលបានជាសះស្បើយពីវីរុសនៅក្នុងប្រទេស។ នាងបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ បន្ទាប់ពីជាសះស្បើយដោយមិនចាំបាច់ប្រើថ្នាំ។

យោងតាមសារព័ត៌មាន People’s Daily បានឲ្យដឹងថា ទារិកានេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារ Wuhan ក្នុងថ្ងៃតែមួយនៅថ្ងៃដែលនាងកើត។ នាងត្រូវបានគេរកឃើញថាមានផ្ទុកវីរុស Covid-19 បន្ទាប់ពីសម្រាលបាន ៣០ ម៉ោង។

វេជ្ជបណ្ឌិត Zeng Lingkong បាននិយាយថា ទារិកានេះឈ្មោះ Xiao Xiao ។ នាងមិនត្រឹមតែរកឃើញថាបានឆ្លងឆ្លងវីរុស Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បញ្ហាប្រព័ន្ធដង្ហើម និងខូចប្រព័ន្ធចង្វាក់បេះដូងផងដែរ។ ដោយសារតែបែបនេះទើបគ្រូពេទ្យសម្រេចចិត្តមិនចាក់ថ្នាំផ្សះ (antibiotic) ឱ្យនាង និងទុកឲ្យនាងយកឈ្នះជំងឺនេះដោយខ្លួនឯង។

នៅរសៀលថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីទទួលលទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តរកវីរុស Covid-19 នាងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ លោកវេជ្ជបណ្ឌិត Zeng បាននិយាយថា Xiao Xiao បានជាសះស្បើយពីជំងឺកូរ៉ូណា និងបានជាពីជំងឺបេះដូងដែរ៕

ចុចអាន៖ វៀតណាមប្រកាស អ្នកមានផ្ទុកវីរុស Covid-19 ទាំង ១៦ នាក់ក្នុងប្រទេស​ខ្លួនបានជាសះស្បើយអស់ហើ

ប្រែសម្រួល៖ សន្យា